ព្រះត្រៃបិដក ភាគ ៤២

​កាត់​ក្បាល​ដោយ​ដាវ​ខ្លះ​ ​បុគ្គល​នោះ​ ​ក៏​ខ្លាច​ចំពោះ​ភ័យ​ ​ដែល​កើតឡើង​អំពី​ទណ្ឌកម្ម​ ​ហើយក៏​លែង​ប្រព្រឹត្ត​ប្លន់​ដណ្តើម​យក​ទ្រព្យ​ ​ជាដើម​ទុន​របស់​បុគ្គល​ដទៃ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ទណ្ឌ​ភ័យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ទុគ្គតិ​ភ័យ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ពិចារណា​ដូច្នេះ​ថា​ ​កាយទុច្ចរិត​ ​មានផល​អាក្រក់​ ​ក្នុង​លោកខាងមុខ​ ​វចីទុច្ចរិត​ ​មានផល​អាក្រក់​ ​ក្នុង​លោកខាងមុខ​ ​មនោ​ទុច្ចរិត​ ​មានផល​អាក្រក់​ ​ក្នុង​លោកខាងមុខ​ ​ប្រសិនបើ​អញ​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយចិត្ត​ ​លុះ​អាត្មាអញ​ ​បែកធ្លាយ​រាងកាយ​ ​ស្លាប់​ទៅ​ ​នឹង​ទៅ​កើត​ឯ​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​ព្រោះ​អំពើនោះ​ពុំខាន​ឡើយ​ ​បុគ្គល​នោះ​ ​ក៏​ខ្លាច​ចំពោះ​ភ័យ​ ​ដែល​កើតឡើង​អំពី​ទុគ្គតិ​ ​ហើយក៏​លះបង់​កាយទុច្ចរិត​ ​ចំរើន​កាយសុចរិត​ ​លះបង់​វចីទុច្ចរិត​ ​ចំរើន​វចីសុចរិត​ ​លះបង់​មនោ​ទុច្ចរិត​ ​ចំរើន​មនោសុចរិត​ ​ត្រឡប់​រក្សាខ្លួន​ឲ្យ​ស្អាត​វិញ​។​ ​
ថយ | ទំព័រទី ៣០៨ | បន្ទាប់
ID: 636853501646788754
ទៅកាន់ទំព័រ៖