ព្រះត្រៃបិដក ភាគ ៤២
ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទុគ្គតិភ័យ
(១) ។ ម្នាលភិក្ខុទាំងឡាយ ភ័យ ៤ យ៉ាងនេះឯង។
[១២២] ម្នាលភិក្ខុទាំងឡាយ ភ័យនេះ មាន ៤ យ៉ាង រមែងមានប្រាកដ ដល់បុគ្គលកាលចុះទឹក។ ភ័យ ៤ យ៉ាង ដូចម្តេចខ្លះ។ គឺឩមិភ័យ (ភ័យ អំពីរលកទឹក) ១ កុម្ភីលភ័យ (ភ័យអំពីក្រពើ) ១ អាវដភ័យ (ភ័យអំពីទឹកកួចវឹលវល់) ១ សុសុកាភ័យ (ភ័យអំពីត្រីកាច) ១។ ម្នាលភិក្ខុទាំងឡាយ ភ័យ ៤យ៉ាងនេះឯង រមែងមានប្រាកដ ដល់បុគ្គល កាលចុះទឹក។ ម្នាលភិក្ខុទាំងឡាយ ភ័យនេះ មាន ៤ យ៉ាង រមែងមានប្រាកដ ដល់កុលបុត្តខ្លះ ក្នុងលោកនេះ ដែលមានសទ្ធា ក្នុងធម្មវិន័យនេះ ចេញចាកផ្ទះ ចូលកាន់ផ្នួស ក៏យ៉ាងនោះដែរ។ ភ័យ ៤ យ៉ាង ដូចម្តេចខ្លះ។ គឺឩមិភ័យ ១ កុម្ភីលភ័យ ១ អាវដភ័យ ១ សុសុកាភ័យ ១។ ម្នាលភិក្ខុទាំងឡាយ ចុះឩមិភ័យ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តខ្លះ ក្នុងលោកនេះ មានសទ្ធា ចេញចាកផ្ទះ ចូលកាន់ផ្នួស ដោយគិតថា
(១) កាលបើបុគ្គលពិចារណា នូវអត្តានុវាទភ័យ និងទុគ្គតិភ័យ ហិរិរមែងតាំងឡើងក្នុងសន្តាន ចំណែកបុគ្គល ដែលពិចារណា នូវបរានុវាទភ័យ និងទណ្ឌភ័យ ឱត្តប្បៈខាងក្រៅ រមែងកើតឡើង។ ហិរិឱត្តប្បៈនោះ ក៏ញុំាងសំវរៈ ក្នុងទ្វារទាំង ៣ ឲ្យកើតឡើង សំវរៈនោះ ជាបច្ច័យឲ្យកើតចតុប្បារិសុទ្ធិសីល លុះបុគ្គលនោះ តាំងនៅក្នុងសីលនោះ ហើយបានចំរើនវិបស្សនា រមែងដំកល់នៅក្នុងផលដ៏ប្រសើរ។ អដ្ឋកថា។
ID: 636853501969177193
ទៅកាន់ទំព័រ៖