ព្រះត្រៃបិដក ភាគ ៤២

​អញ​តែង​ត្រូវជា​តិ​ ​ជរា​ ​ព្យាធិ​ ​មរណៈ​ ​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​ទុក្ខ​ ​ទោមនស្ស​ ​និង​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​គ្រប​សង្កត់​ ​ត្រូវ​ទុក្ខ​គ្រប​សង្កត់​ ​ត្រូវ​ទុក្ខ​បៀតបៀន​ ​ដូចម្តេច​ហ្ន៎​ ​នឹង​ធ្វើ​នូវ​ទីបំផុត​ ​នៃ​កង​ទុក្ខ​ទាំងអស់​នេះ​ ​ឲ្យ​ប្រាកដ​បាន​។​ ​ពួក​សព្រហ្មចារី​ ​ក៏​ទូន្មាន​ ​ប្រៀនប្រដៅ​នូវ​កុលបុត្ត​ ​ដែល​បួស​ដោយ​ប្រការ​ដូច្នោះ​នោះ​ថា​ ​អ្នក​ត្រូវ​ឈាន​ដើរទៅ​មុខ​យ៉ាងនេះ​ ​អ្នក​ត្រូវ​ថយក្រោយ​យ៉ាងនេះ​ ​អ្នក​ត្រូវ​ងាកមើល​ទិស​ផ្សេង​ ​ៗ​ ​យ៉ាងនេះ​ ​អ្នក​ត្រូវ​បត់​អវយវៈ​យ៉ាងនេះ​ ​អ្នក​ត្រូវ​លា​អវយវៈ​យ៉ាងនេះ​ ​អ្នក​ត្រូវ​ប្រើប្រាស់​សង្ឃាដិ​ ​បាត្រ​ ​និង​ចីវរ​យ៉ាងនេះ​។​ ​កុលបុត្ត​នោះ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​យើង​ហ្នឹងឯង​ ​ក្នុង​កាលពីដើម​ ​ជា​គ្រហស្ថ​ ​ក៏​ធ្លាប់​ទូន្មាន​ប្រៀនប្រដៅ​បុគ្គល​ដទៃ​ដែរ​ ​គួរបើ​ដែរ​ ​លោក​ទាំងនេះ​ ​(​មាន​ជំនាន់​)​ ​ប្រហែល​ត្រឹមតែ​កូន​ ​ត្រឹមតែ​ចៅ​ ​របស់​យើង​ប៉ុណ្ណោះ​ ​មក​សំគាល់​នូវ​យើង​ ​ថា​ជា​បុគ្គល​គួរ​ទូន្មាន​ ​គួរ​ប្រៀនប្រដៅ​វិញ​។​ ​កុលបុត្ត​នោះ​ ​ក៏​ខឹង​អាក់អន់​ចិត្ត​ ​លាសិក្ខា​ ​ត្រឡប់ទៅ​កាន់​ភេទ​ ​ដ៏​ថោកទាប​វិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ភិក្ខុ​ខ្លាច​ចំពោះ​ភ័យ​អំពី​រលក​ ​ហើយ​លាសិក្ខា​ ​ត្រឡប់ទៅ​កាន់​ភេទ​ដ៏​ថោកទាប​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​ភ័យ​អំពី​រលក​នេះឯង​ ​ជា​ឈ្មោះ​នៃ​សេចក្តី​ក្រោធ​ ​និង​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​។​ ​
ថយ | ទំព័រទី ៣១០ | បន្ទាប់
ID: 636853502177979136
ទៅកាន់ទំព័រ៖