ព្រះត្រៃបិដក ភាគ ៤២

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ឩមិ​ភ័យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​កុម្ភី​លភ័យ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កុលបុត្ត​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មាន​សទ្ធា​ចេញ​ចាក​ផ្ទះ​ ​ចូលកាន់​ផ្នួស​ ​ដោយ​គិតថា​ ​អញ​តែង​ត្រូវជា​តិ​ ​ជរា​ ​មរណៈ​ ​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​ទុក្ខ​ ​ទោមនស្ស​ ​និង​សេចក្តី​ ​ចង្អៀតចង្អល់​ចិត្ត​គ្រប​សង្កត់​ ​ត្រូវ​ទុក្ខ​គ្រប​សង្កត់​ ​ត្រូវ​ទុក្ខ​បៀតបៀន​ ​ដូចម្តេច​ហ្ន៎​ ​នឹង​ធ្វើ​នូវ​ទីបំផុត​ ​នៃ​កង​ទុក្ខ​ទាំងអស់​នេះ​ ​ឲ្យ​បា្រ​កដ​បាន​។​ ​ពួក​សព្រហ្មចារី​ ​ក៏​ទូន្មាន​ប្រៀនប្រដៅ​កុលបុត្ត​ ​ដែល​បួស​ដោយ​ប្រការ​ដូច្នោះ​នោះ​ថា​ ​របស់​នេះ​ ​អ្នក​គួរ​ទំពាស៊ី​ ​របស់​នេះ​ ​អ្នក​មិន​គួរ​ទំពាស៊ី​ ​របស់​នេះ​ ​អ្នក​គួរ​បរិភោគ​ ​របស់​នេះ​ ​អ្នក​មិន​គួរ​បរិភោគ​ ​របស់​នេះ​ ​អ្នក​គួរ​ជញ្ជាប​ជញ្ជក់​ ​របស់​នេះ​ ​អ្នក​មិន​គួរ​ជញ្ជាប​ជញ្ជក់​ ​របស់​នេះ​ ​អ្នក​គួរ​ផឹក​ ​របស់​នេះ​ ​អ្នក​មិន​គួរ​ផឹក​ ​របស់​ដែល​គួរ​ ​អ្នក​គប្បី​ទំពាស៊ី​ ​របស់​ដែល​មិន​គួរ​ ​អ្នក​មិន​គប្បី​ទំពាស៊ី​ ​របស់​ដែល​គួរ​ ​អ្នក​គប្បី​បរិភោគ​ ​របស់​ដែល​មិន​គួរ​ ​អ្នក​មិន​គប្បី​បរិភោគ​ ​របស់​ដែល​គួរ​ ​អ្នក​គប្បី​ជញ្ជាប​ជញ្ជក់​ ​របស់​ដែល​មិន​គួរ​ ​អ្នក​មិន​គប្បី​ជញ្ជាប​ជញ្ជក់​ ​របស់​ដែល​គួរ​ ​អ្នក​គប្បី​ផឹក​ ​របស់​ដែល​មិន​គួរ​ ​អ្នក​មិន​គប្បី​ផឹក​ ​អ្នក​គួរ​ទំពាស៊ី​ ​តែ​ក្នុង​កាលគួរ​ ​អ្នក​មិន​គួរ​ទំពាស៊ី​ក្នុង​កាលមិនគួរ​ ​អ្នក​គួរ​បរិភោគ​ ​តែ​ក្នុង​កាលគួរ
ថយ | ទំព័រទី ៣១១ | បន្ទាប់
ID: 636853502350459001
ទៅកាន់ទំព័រ៖