ព្រះត្រៃបិដក ភាគ ៤២
អ្នកមិនគួរបរិភោគ ក្នុងកាលមិនគួរ អ្នកគួរជញ្ជាបជញ្ជក់ តែក្នុងកាលគួរ អ្នកមិនគួរជញ្ជាបជញ្ជក់ ក្នុងកាលមិនគួរ អ្នកគួរផឹកតែក្នុងកាលគួរ អ្នកមិនគួរផឹក ក្នុងកាលមិនគួរទេ។ កុលបុត្រនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា យើងហ្នឹងឯង ក្នុងកាលពីដើម ជាគ្រហស្ថ (បើ) ចង់របស់ណា ក៏ទំពាស៊ីរបស់នោះ មិនចង់របស់ណា មិនទំពាស៊ីរបស់នោះទេ ចង់របស់ណា ក៏បរិភោគរបស់នោះ មិនចង់របស់ណា ក៏មិនបរិភោគរបស់នោះទេ ចង់របស់ណា ក៏ជញ្ជាបជញ្ជាក់របស់នោះ មិនចង់របស់ណា ក៏មិនជញ្ជាបជញ្ជក់របស់នោះ ចង់ទឹកណា ក៏ផឹកទឹកនោះ មិនចង់ទឹកណា ក៏មិនផឹកទឹកនោះ តែងទំពាស៊ីរបស់ដែលគួរក៏បាន ទំពាស៊ីរបស់ដែលមិនគួរក៏បាន បរិភោគភោជន ដែលគួរក៏បាន បរិភោគភោជន ដែលមិនគួរក៏បាន ជញ្ជាបជញ្ជក់របស់ដែលគួរក៏បាន ជញ្ជាបជញ្ជក់ របស់ដែលមិនគួរក៏បាន ផឹកទឹកដែលគួរក៏បាន ផឹកទឹកដែលមិនគួរក៏បាន ទំពាស៊ីក្នុងកាលគួរក៏បាន ទំពាស៊ីក្នុងកាលមិនគួរក៏បាន បរិភោគក្នុងកាលគួរក៏បាន បរិភោគក្នុងកាលមិនគួរក៏បាន ជញ្ជាបជញ្ជក់ ក្នុងកាលគួរក៏បាន ជញ្ជាបជញ្ជក់ ក្នុងកាលមិនគួរក៏បាន ផឹកក្នុងកាលគួរក៏បាន ផឹកក្នុងកាលមិនគួរក៏បាន ពួកគហបតី ដែលមានសទ្ធា ធ្លាប់ឲ្យខាទនីយភោជនីយាហារ ដ៏ឧត្តមណា ដល់យើងក្នុងវេលាថ្ងៃ ជាកាលមិនគួរ
ID: 636853502522548844
ទៅកាន់ទំព័រ៖