ព្រះត្រៃបិដក ភាគ ៤២
ឥឡូវនេះ លោកទាំងនេះ ធ្វើទំនងដូចជាបិទមាត់ (អញ) ចំពោះខាទនីយភោជនីយាហារ (របស់គហបតី) ទាំងនោះ។ កុលបុត្តនោះ ក៏ខឹងអាក់អន់ ចិត្ត ហើយលាសិក្ខា ត្រឡប់ទៅកាន់ភេទ ដ៏ថោកទាបវិញ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភិក្ខុខ្លាចចំពោះភ័យអំពីក្រពើ ហើយលាសិក្ខា ត្រឡប់ទៅកាន់ភេទដ៏ថោកទាប។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ភ័យអំពីក្រពើនេះឯង ជាឈ្មោះនៃសេចក្តីប្រាថ្នាអាហារចំអែតពោះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កុម្ភីលភ័យ។ ម្នាលភិក្ខុទាំងឡាយ ចុះអាវដភ័យ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តខ្លះ ក្នុងលោកនេះ មានសទ្ធា ចេញចាកផ្ទះ ចូលកាន់ផ្នួស ដោយគិតថា អញត្រូវជាតិ ជរា មរណៈ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្តគ្របសង្កត់ ត្រូវទុក្ខគ្របសង្កត់ ត្រូវទុក្ខបៀតបៀន ដូចម្តេចហ្ន៎ នឹងធ្វើនូវទីបំផុត នៃកងទុក្ខទាំងអស់នេះ ឲ្យបា្រកដបាន។ កាលបុគ្គលនោះបួសយ៉ាងនេះ ក៏ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងវេលាបុព្វណ្ហសម័យ ចូលទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត ដោយមិនសង្រួមកាយ មិនសង្រួមវាចា មិនសង្រួមចិត្ត មិនផ្ចង់ស្មារតី មិនសង្រួមឥន្រ្ទិយ
ID: 636853502686618229
ទៅកាន់ទំព័រ៖