ព្រះត្រៃបិដក ភាគ ៤២

​ត្រូវ​ទុក្ខ​បៀតបៀន​ ​ដូចម្តេច​ហ្ន៎​ ​នឹង​ធ្វើ​នូវ​ទីបំផុត​ ​នៃ​កង​ទុក្ខ​ទាំងអស់​នេះ​ ​ឲ្យ​ប្រាកដ​បាន​។​ ​កាល​កុលបុត្ត​នោះ​ ​បួស​យ៉ាងនេះ​ ​ក៏​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​វេលា​បុព្វណ្ហសម័យ​ ​ចូល​ទៅកាន់​ស្រុក​ ​ឬ​និគម​ ​ដើម្បី​បិណ្ឌបាត​ ​ដោយ​មិន​រក្សា​កាយ​ ​មិន​រក្សា​វាចា​ ​មិន​រក្សា​ចិត្ត​ ​មិន​ផ្ចង់ស្មារតី​ ​មិន​សង្រួម​ឥន្រ្ទិយ​ ​កុលបុត្ត​នោះ​ ​ឃើញ​មាតុគ្រាម​ ​ដែល​ស្លៀក​មិន​ស្រួល​ ​ឬ​ដណ្តប់​មិន​ស្រួល​ ​លុះ​កុលបុត្រ​នោះ​ ​ឃើញ​មាតុគ្រាម​ ​ដែល​ស្លៀក​មិន​ស្រួល​ ​ដណ្តប់​មិន​ស្រួល​ហើយ​ ​ក៏​មានចិត្ត​ត្រូវ​រាគៈ​កំសួល​ឡើង​ ​កាល​កុលបុត្ត​នោះ​ ​មានចិត្ត​ត្រូវ​រាគៈ​កំសួល​ឡើង​ហើយ​ ​ក៏​លាសិក្ខា​ ​ត្រឡប់ទៅ​កាន់​ភេទ​ ​ដ៏​ថោកទាប​វិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ភិក្ខុ​ខ្លាច​ចំពោះ​ភ័យ​អំពី​ត្រី​កាច​ ​ហើយ​លាសិក្ខា​ ​ត្រឡប់ទៅ​កាន់​ភេទ​ដ៏​ថោកទាប​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​ភ័យ​អំពី​ត្រី​កាច​នេះ​ ​ជា​ឈ្មោះ​នៃ​មាតុគ្រាម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​សុសុ​កា​ភ័យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភ័យ​ ​៤​ ​យ៉ាងនេះ​ឯង​ ​រមែង​មាន​ប្រាកដ​ ​ដល់​កុលបុត្ត​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ដែល​មាន​សទ្ធា​ ​ក្នុង​ធម្មវិន័យ​នេះ​ ​ចេញ​ចាក​ផ្ទះ​ ​ចូលកាន់​ផ្នួស​។
ថយ | ទំព័រទី ៣១៥ | បន្ទាប់
ID: 636853503043418637
ទៅកាន់ទំព័រ៖