ព្រះត្រៃបិដក ភាគ ៤២

 [​១២៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​៤​ ​ពួក​នេះ​ ​រមែង​មាន​ប្រាកដ​ក្នុង​លោក​។​ ​បុគ្គល​ ​៤​ ​ពួក​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ស្ងាត់​ចាក​កាម​ ​ស្ងាត់​ចាក​អកុសលធម៌​ ​ក៏បាន​ដល់​បឋមជ្ឈាន​ ​ប្រកបដោយ​វិតក្កៈ​ ​វិចារៈ​ ​មាន​បីតិ​និង​សុខ​ ​ដែល​កើតអំពី​សេចក្តី​ស្ងប់ស្ងាត់​សម្រាន្ត​នៅ​។​ ​កុលបុត្ត​នោះ​ ​ក៏​ត្រេកអរ​នឹង​បឋមជ្ឈាន​នោះ​ ​ស្រឡាញ់​បឋមជ្ឈាន​នោះ​ ​ដល់​នូវ​សេចក្តី​ត្រេកអរ​ ​ដោយ​បឋមជ្ឈាន​នោះ​ ​ឋិតនៅ​ក្នុង​បឋមជ្ឈាន​នោះ​ ​មានចិត្ត​ចុះ​ស៊ប់​ ​ក្នុង​បឋមជ្ឈាន​នោះ​ ​ជា​អ្នក​នៅ​ច្រើន​ ​ដោយ​បឋមជ្ឈាន​នោះ​ ​មិនបាន​សាបសូន្យ​ចាក​ឈាន​ ​លុះ​ធ្វើ​មរណកាល​ទៅ​ ​រមែង​ទៅ​កើតជា​មួយ​នឹង​ពួក​ព្រហ្មកាយិកទេវតា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាយុ​នៃ​ពួក​ព្រហ្មកាយិកទេវតា​ ​ប្រមាណ​ ​១​ ​កប្ប​(​១​)​ ​ព្រហ្ម​បុថុជ្ជន​ឋិតនៅ​ក្នុង​ទីនោះ​ ​ដរាប​អស់​កំណត់​អាយុ​ ​ប្រមាណ​នៃ​អាយុ​របស់​ទេវតា​ទាំងនោះ​ ​មានកំណត់​ត្រឹមណា​ ​លុះ​ព្រហ្ម​បុថុជ្ជន​នោះ​ ​ញុំាង​អាយុ​ទាំងអស់​នោះ​ ​ឲ្យអស់​ហើយ​
​(​១​)​ ​បឋមជ្ឈាន​ ​(​មាន​ ​៣ចំណែក​)​ ​គឺ​បឋមជ្ឈាន​ដ៏​ថោកទាប​ ​១​ ​បឋមជ្ឈាន​យ៉ាង​កណ្តាល​ ​១​ ​បឋមជ្ឈាន​យ៉ាង​ឧត្តម​ ​១​។​ ​កប្ប​ ​១​ ​ចែក​ជា៣ចំណែក​ ​ៗទី៣​ ​ទុកជា​ប្រមាណ​នៃ​អាយុ​របស់​សត្វ​ ​ដែល​កើត​ដោយ​បឋមជ្ឈាន​ ​ដ៏​ថោកទាប​ ​កន្លះ​កប្ប​ ​ជា​ប្រមាណ​នៃ​អាយុ​របស់​សត្វ​ ​ដែល​កើត​ដោយ​បឋមជ្ឈាន​យ៉ាង​កណ្តាល​ ​១កប្ប​ ​ជា​ប្រមាណ​ ​នៃ​អាយុ​របស់​សត្វ​ ​ដែល​កើត​ដោយ​បឋមជ្ឈាន​ ​យ៉ាង​ឧត្តម​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៣១៦ | បន្ទាប់
ID: 636853503420580209
ទៅកាន់ទំព័រ៖