ព្រះត្រៃបិដក ភាគ ៤២

​រមែង​ទៅកាន់​នរក​ខ្លះ​ ​ទៅកាន់​តិរច្ឆាន​ ​កំណើត​ខ្លះ​ ​ទៅកាន់​បិ​ត្តិ​វិស័យ​ខ្លះ​ ​ចំណែក​សាវក​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ឋិតនៅ​ក្នុង​ទីនោះ​ ​ដរាប​អស់​កំណត់​អាយុ​ ​ប្រមាណ​នៃ​អាយុ​របស់​ទេវតា​ទាំងនោះ​ ​មានកំណត់​ត្រឹមណា​ ​ក៏​ញុំាង​អាយុ​ទាំងអស់​នោះ​ ​ឲ្យអស់​ហើយ​ ​រមែង​បរិនិព្វាន​ ​ក្នុង​ភព​នោះ​តែម្តង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​សេចក្តី​ប្លែក​គ្នា​ ​នេះ​សេចក្តី​អធិប្បាយ​ ​នេះ​ដំណើរ​ផ្សេងគ្នា​ ​របស់​អរិយ​សាវក​ ​ដែល​មាន​សេចក្តី​ចេះដឹង​ ​និង​បុថុជ្ជន​ ​ដែល​មិន​មាន​សេចក្តី​ចេះដឹង​ ​ដោយ​គតិ​ ​និង​ឧប​បត្តិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​បាន​ដល់​ទុតិយជ្ឈាន​ ​ជា​ធម្មជាត​ ​កើតមាន​ក្នុង​សន្តាន​ចិត្ត​ ​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​គឺ​សទ្ធា​ ​មាន​សភាព​ជា​ចិត្ត​ខ្ពស់​ឯក​ ​មិន​មាន​វិតក្កៈ​ ​មិន​មាន​វិចារៈ​ ​មានតែ​បីតិ​ ​និង​សុខ​ ​ដែល​កើតអំពី​សមាធិ​ ​គឺ​បឋមជ្ឈាន​ ​ព្រោះ​រម្ងាប់​វិតក្កៈ​ ​និង​វិចារៈ​ ​សម្រាន្ត​នៅ​។​ ​បុគ្គល​នោះ​ ​ក៏​ត្រេកអរ​នឹង​ទុតិយជ្ឈាន​នោះ​ ​ស្រឡាញ់​ទុតិយជ្ឈាន​នោះ​ ​ដល់​នូវ​សេចក្តី​ត្រេកអរ​ ​ដោយ​ទុតិយជ្ឈាន​នោះ​ ​ឋិតនៅ​ក្នុង​ទុតិយជ្ឈាន​នោះ​ ​មានចិត្ត​ចុះ​ស៊ប់​ ​ក្នុង​ទុតិយជ្ឈាន​នោះ​ ​ជា​អ្នក​នៅ​ដោយ​ច្រើន​ ​ក្នុង​ទុតិយជ្ឈាន​នោះ​ ​មិនបាន​សាបសូន្យ​ចាក​ឈាន​ ​លុះ​ធ្វើ​មរណកាល​ទៅ​ ​រមែង​ទៅ​កើតជា​មួយ​នឹង​ពួក​ទេវតា​ ​ជាន់​អាភស្សរៈ​។​ ​
ថយ | ទំព័រទី ៣១៧ | បន្ទាប់
ID: 636853503593120078
ទៅកាន់ទំព័រ៖