ព្រះត្រៃបិដក ភាគ ៤២

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាយុ​នៃ​ពួក​ទេវតា​ជាន់​អាភស្សរៈ​ ​ប្រមាណ២កប្ប​(​១​)​ ​ព្រហ្ម​បុថុជ្ជន​ ​ឋិតនៅ​ក្នុង​ទីនោះ​ ​ដរាប​អស់​កំណត់​អាយុ​ ​ប្រមាណ​នៃ​អាយុ​របស់​ទេវតា​ទាំងនោះ​ ​មានកំណត់​ត្រឹមណា​ ​លុះ​ព្រហ្ម​បុថុជ្ជន​ ​ញុំាង​អាយុ​ទាំងអស់​នោះ​ ​ឲ្យអស់​ហើយ​ ​រមែង​ទៅកាន់​នរក​ខ្លះ​ ​ទៅកាន់​តិរច្ឆាន​កំណើត​ខ្លះ​ ​ទៅកាន់​បិ​ត្តិ​វិស័យ​ខ្លះ​ ​ចំណែក​សាវក​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ក៏​ឋិតនៅ​ក្នុង​ទីនោះ​ ​ដរាប​អស់​កំណត់​អាយុ​ ​ប្រមាណ​នៃ​អាយុ​របស់​ទេវតា​ទាំងនោះ​ ​មានកំណត់​ត្រឹមណា​ ​លុះ​ញុំាង​អាយុ​ទាំងអស់​នោះ​ ​ឲ្យអស់​ហើយ​ ​រមែង​បរិនិព្វាន​ ​ក្នុង​ភព​នោះ​តែម្តង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ ​សេចក្តី​ប្លែក​គ្នា​ ​នេះ​សេចក្តី​អធិប្បាយ​ ​នេះ​ដំណើរ​ផ្សេងគ្នា​ ​របស់​អរិយ​សាវក​ ​ដែល​មាន​សេចក្តី​ចេះដឹង​ ​និង​បុថុជ្ជន​ ​ដែល​មិន​មាន​សេចក្តី​ចេះដឹង​ ​ដោយ​គតិ​ ​និង​ឧប​បត្តិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ព្រោះ​នឿយណាយ​ ​ចាក​បីតិ​ផង​ ​ជា​បុគ្គល​ព្រងើយកន្តើយ​ផង​ ​មានស្មារតី​ដឹងខ្លួន​ផង​ ​បាន​នូវ​សុខ​ ​ដោយ​នាមកាយ​ផង​
​(​១​)​ ​ទុតិយជ្ឈាន​ ​ក៏​ចែក​ជា​ ​៣ចំណែក​ ​ដូច​បឋមជ្ឈាន​ដែរ​ ​គឺ​សត្វ​ដែល​កើត​ក្នុង​អាភស្សរ​ព្រហ្ម​ ​ដោយ​ទុតិយជ្ឈាន​ដ៏​ឧត្តម​ ​មាន​អាយុប្រមាណ​ ​៨កប្ប​ ​ដោយ​ទុតិយជ្ឈាន​យ៉ាង​កណ្តាល​ ​អាយុ​ ​៥កប្ប​ ​ដោយ​ទុតិយជ្ឈាន​យ៉ាង​ថោកទាប​ ​អាយុ២កប្ប​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៣១៨ | បន្ទាប់
ID: 636853503881256558
ទៅកាន់ទំព័រ៖