ព្រះត្រៃបិដក ភាគ ៤២

រមែង​បាន​ដល់​នូវ​តតិយជ្ឈាន​ ​ដែល​ព្រះ​អរិយៈ​ទាំងឡាយ​ ​តែង​សរសើរ​ថា​ ​បុគ្គល​ដែល​បាន​តតិយជ្ឈាន​ ​ជា​អ្នក​ព្រងើយកន្តើយ​ ​មានស្មារតី​នៅជា​សុខ​។​ ​បុគ្គល​នោះ​ ​ក៏​ត្រេកអរ​នឹង​តតិយជ្ឈាន​នោះ​ ​ស្រឡាញ់​តតិយជ្ឈាន​នោះ​ ​ដល់​នូវ​សេចក្តី​ត្រេកអរ​ ​ដោយ​តតិយជ្ឈាន​នោះ​ ​ឋិតនៅ​ក្នុង​តតិយជ្ឈាន​នោះ​ ​មានចិត្ត​ចុះ​ស៊ប់​ ​ក្នុង​តតិយជ្ឈាន​នោះ​ ​ជា​អ្នក​នៅ​ដោយ​ច្រើន​ ​ក្នុង​តតិយជ្ឈាន​នោះ​ ​មិន​សាបសូន្យ​ចាក​ឈាន​ ​លុះ​ធ្វើ​មរណកាល​ទៅ​ ​ក៏​ទៅ​កើតជា​មួយ​នឹង​ពួក​ទេវតា​ជាន់​សុភ​កិ​ណ្ហៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាយុ​នៃ​ពួក​ទេវតា​ ​ជាន់​សុភ​កិ​ណ្ហៈ​ ​ប្រមាណ​ ​៤​ ​កប្ប​(​១​)​ ​ព្រហ្ម​បុថុជ្ជន​ ​ឋិតនៅ​ក្នុង​ទីនោះ​ ​ដរាប​អស់​កំណត់​អាយុ​ ​ប្រមាណ​នៃ​អាយុ​របស់​ពួក​ទេវតា​ទាំងនោះ​ ​មានកំណត់​ត្រឹមណា​ ​លុះ​ព្រហ្ម​បុថុជ្ជន​ ​ញុំាង​អាយុ​ទាំងអស់​នោះ​ ​ឲ្យអស់​ហើយ​ ​រមែង​ទៅកាន់​នរក​ខ្លះ​ ​ទៅកាន់​តិរច្ឆាន​កំណើត​ខ្លះ​ ​ទៅកាន់​បិ​ត្តិ​វិស័យ​ខ្លះ​ ​ចំណែក​សាវក​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ឋិតនៅ​ក្នុង​ទីនោះ​ ​ដរាប​អស់​កំណត់​អាយុ​ ​ប្រមាណ​នៃ​អាយុ​ ​របស់​ពួក​ទេវតា​ទាំងនោះ​ ​មានកំណត់​ត្រឹមណា​ ​លុះ​ញុំាង​អាយុ​ទាំងអស់​នោះ​ ​ឲ្យអស់​ហើយ​ ​រមែង​បរិនិព្វាន ​ក្នុង​ភព​នោះ​តែម្តង​។​ ​
​(​១​)​ ​តតិយជ្ឈាន​ចែក​ជា​ ​៣​ ​ចំណែក​ ​ដូច​ទុតិយជ្ឈាន​ដែរ​ ​គឺ​តតិយជ្ឈាន​ ​ដ៏​ថោកទាប​អាយុ​ ​១៦​ ​កប្ប​ ​យ៉ាង​កណ្តាល​ ​អាយុ​ ​៣២​ ​កប្ប​ ​យ៉ាង​ឧត្តម​ ​អាយុ​ ​៦៤​ ​កប្ប​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៣១៩ | បន្ទាប់
ID: 636853504163272689
ទៅកាន់ទំព័រ៖