ព្រះត្រៃបិដក ភាគ ៤២

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​សេចក្តី​ប្លែក​គ្នា​ ​នេះ​សេចក្តី​អធិប្បាយ​ ​នេះ​ដំណើរ​ផ្សេងគ្នា​ ​របស់​អរិយ​សាវក​ ​ដែល​មាន​សេចក្តី​ចេះដឹង​ ​និង​បុថុជ្ជន​ ​ដែល​មិន​មាន​សេចក្តី​ចេះដឹង​ ​ដោយ​គតិ​ ​និង​ឧប​បត្តិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយវិញទៀត​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ព្រោះ​លះបង់​សុខ​ផង​ ​លះបង់​ទុក្ខ​ផង​ ​ព្រោះ​វិនាស​ទៅ​ ​នៃ​សោមនស្ស​ ​និង​ទោមនស្ស​ ​ក្នុង​កាលមុន​ផង​ ​ក៏បាន​ដល់​នូវ​ចតុត្ថជ្ឈាន​ ​ដែល​មិន​មាន​សុខ​ ​មិន​មានទុក្ខ​ ​មានតែ​សតិ​ ​ដ៏​បរិសុទ្ធ​ ​កើតអំពី​ឧបេក្ខា​ ​សម្រាន្ត​នៅ​។​ ​បុគ្គល​នោះ​ ​ក៏​ត្រេកអរ​នឹង​ចតុត្ថជ្ឈាន​នោះ​ ​ស្រឡាញ់​ចតុត្ថជ្ឈាន​នោះ​ ​ដល់​នូវ​សេច​ក្តី​តេ្រ​ក​អរ​ ​ដោយ​ចតុត្ថជ្ឈាន​នោះ​ ​ឋិតនៅ​ក្នុង​ចតុត្ថជ្ឈាន​នោះ​ ​មានចិត្ត​ចុះ​ស៊ប់​ ​ក្នុង​ចតុត្ថជ្ឈាន​នោះ​ ​ជា​អ្នក​នៅ​ដោយ​ច្រើន​ ​ក្នុង​ចតុត្ថជ្ឈាន​នោះ​ ​មិនបាន​សាបសូន្យ​ចាក​ឈាន​ ​លុះ​ធ្វើ​មរណកាល​ទៅ​ ​រមែង​ទៅ​កើតជា​មួយ​នឹង​ពួក​ទេវតា​ ​ជាន់​វេ​ហប្ផ​លៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាយុ​នៃ​ពួក​ទេវតា​ ​ជាន់​វេ​ហប្ផ​លៈ​ ​ប្រមាណ​ ​៥០០​ ​កប្ប​(​១​)​ ​ព្រហ្ម​បុថុជ្ជន​ ​ឋិតនៅ​ក្នុង​ទីនោះ​ ​ដរាបដល់​អស់​កំណត់​អាយុ​ ​ប្រមាណ​នៃ​អាយុ​របស់​ទេវតា​ទាំងនោះ​ ​មានកំណត់​ត្រឹមណា​ ​លុះ​ព្រហ្ម​បុថុជ្ជន​ ​ញុំាង​អាយុ​ទាំងអស់​នោះ​ ​ឲ្យអស់​ហើយ​ ​រមែង​ទៅកាន់​នរក​ខ្លះ​ ​ទៅកាន់​តិរច្ឆាន​កំណើត​ខ្លះ​ ​ទៅកាន់​បិ​ត្តិ​វិស័យ​ខ្លះ​ ​
​(​១​)​ ​សំដៅយក​ឧប​បត្តិ​ជ្ឈាន​ ​ដ៏​ឧត្តម​តែ​ម៉្យាង​ ​ឯ​ប្រមាណ​នៃ​អាយុ​ ​ក្នុង​ស្ថាន​វេ​ហប្ផ​លព្រ​ហ្ម​តែប៉ុណ្ណេះឯង​ ​ព្រោះ​ព្រហ្ម​នេះ​ ​មិន​មាន​ចែក​ជា​ ​៣​ ​ៗ​ ​ដូចជា​ព្រហ្ម​ក្នុង​បឋមជ្ឈាន​ភូមិ​ ​ជាដើម​ទេ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៣២០ | បន្ទាប់
ID: 636853504455159383
ទៅកាន់ទំព័រ៖