ព្រះត្រៃបិដក ភាគ ៤២
ម្នាលភិក្ខុទាំងឡាយ នេះឯង ជាឧបបត្តិ មិនបានទួទៅ ដល់បុថុជ្ជនទាំងឡាយឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះឯង រមែងមានប្រាកដក្នុងលោក។
[១២៥] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានប្រាកដក្នុងលោក។ បុគ្គល ៤ ពួក ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី ១ ទិសទី ២ ទិសទី ៣ ទិសទី ៤ ក៏ដូចៗគ្នា មានចិត្តប្រកបដោយមេត្តា ដ៏ធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសតូច ៗ ដោយការយកខ្លួន ប្រៀបផ្ទឹមនឹងសត្វទាំងពួង ក្នុងទីទាំងពួង សម្រេច សម្រាន្តនៅ។ បុគ្គលនោះ ក៏តេ្រកអរនឹងមេត្តានោះ ស្រឡាញ់មេត្តានោះ ដល់នូវសេចក្តីតេ្រកអរ ដោយមេត្តានោះ ឋិតនៅក្នុងមេត្តានោះ មានចិត្តចុះស៊ប់ ក្នុងមេត្តានោះ ជាអ្នកនៅដោយច្រើន ដោយមេត្តានោះ មិនបានសាបសូន្យចាកមេត្តា លុះធ្វើមរណកាលទៅ រមែងចូលទៅកាន់សហភាព នៃពួកព្រហ្មកាយិកទេវតា។ ម្នាលភិក្ខុទាំងឡាយ អាយុនៃពួកព្រហ្មកាយិកទេវតា មានប្រមាណ ១ កប្ប
ID: 636853505240164283
ទៅកាន់ទំព័រ៖