ព្រះត្រៃបិដក ភាគ ៤២

​ព្រហ្ម​បុថុជ្ជន​ឋិតនៅ​ក្នុង​ទីនោះ​ ​ដរាប​អស់​កំណត់​អាយុ​ ​ប្រមាណ​នៃ​អាយុ​របស់​ទេវតា​ទាំងនោះ​ ​មានកំណត់​ត្រឹមណា​ ​លុះ​ព្រហ្ម​បុថុជ្ជន​ ​ញុំាង​អាយុ​ទាំងអស់​នោះ​ ​ឲ្យអស់​ហើយ​ ​រមែង​ទៅកាន់​នរក​ខ្លះ​ ​ទៅកាន់​តិរច្ឆាន​កំណើត​ខ្លះ​ ​ទៅកាន់​បិ​ត្តិ​វិស័យ​ខ្លះ​ ​ចំណែក​សាវក​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ក៏​ឋិតនៅ​ក្នុង​ទីនោះ​ ​ដរាប​អស់​កំណត់​អាយុ​ ​ប្រមាណ​នៃ​អាយុ​របស់​ទេវតា​ទាំងនោះ​ ​មានកំណត់​ត្រឹមណា​ ​លុះ​ញុំាង​អាយុ​ទាំងអស់​នោះ​ ​ឲ្យអស់​ហើយ​ ​រមែង​បរិនិព្វាន​ ​ក្នុង​ភព​នោះ​តែម្តង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​សេចក្តី​ប្លែក​គ្នា​ ​នេះ​ជា​សេចក្តី​អធិប្បាយ​ ​នេះ​ជា​ដំណើរ​ផ្សេងគ្នា​ ​របស់​អរិយ​សាវក​ ​ដែល​មាន​សេចក្តី​ចេះដឹង​ ​និង​បុថុជ្ជន​ ​ដែល​មិន​មាន​សេចក្តី​ចេះដឹង​ ​ដោយ​គតិ​ ​និង​ឧប​បត្តិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មានចិត្ត​ប្រកបដោយ​ករុណា​ ​ផ្សាយ​ទៅកាន់​ទិសទី​ ​១​ ​ទិសទី​ ​២​ ​ទិសទី​ ​៣​ ​ទិសទី​ ​៤​ ​ក៏​ដូច​ ​ៗ​ ​គ្នា​ ​មានចិត្ត​ប្រកបដោយ​ករុណា​ ​ដ៏​ធំ​ទូលាយ​ ​ប្រមាណ​មិនបាន​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ផ្សាយ​ទៅកាន់​សត្វលោក​ទាំងអស់​ ​ក្នុង​ទិស​ខាងលើ​ ​ទិស​ខាងក្រោម​ ​និង​ទិស​ទទឹង​ ​គឺ​ទិសតូច​ ​ៗ​ ​ដោយ​ការ​យក​ខ្លួន​ ​ប្រៀបផ្ទឹម​នឹង​សត្វ​ទាំងពួង​ ​ក្នុង​ទិស​ទាំងពួង​ ​សម្រេចសម្រាន្ត​នៅ​។​ ​
ថយ | ទំព័រទី ៣២៤ | បន្ទាប់
ID: 636853505422604718
ទៅកាន់ទំព័រ៖