ព្រះត្រៃបិដក ភាគ ៤២
ផ្សាយទៅកាន់ទិសទី ១ ទិសទី ២ ទិសទី៣ ទិសទី ៤ ក៏ដូច ៗ គ្នា មានចិត្តប្រកបដោយមុទិតា ដ៏ធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសតូច ៗ ដោយការយកខ្លួនប្រៀបផ្ទឹមនឹងសត្វទាំងពួង ក្នុងទីទាំងពួង សម្រេចសម្រាន្តនៅ។ បុគ្គលនោះ ក៏ត្រេកអរនឹងមុទិតានោះ ស្រឡាញ់មុទិតានោះ ដល់នូវសេចក្តីត្រេកអរ ដោយមុទិតានោះ ឋិតនៅក្នុងមុទិតានោះ មានចិត្តចុះស៊ប់ ក្នុងមុទិតានោះ ជាអ្នកនៅច្រើន ដោយមុទិតានោះ មិនបានសាបសូន្យ ចាកមុទិតា លុះធ្វើមរណកាលទៅ រមែងចូលទៅកាន់សហភាព នៃពួកទេវតាជាន់សុភកិណ្ហៈ។ ម្នាលភិក្ខុទាំងឡាយ អាយុនៃពួកទេវតា ជាន់សុភកិណ្ហៈ មានប្រមាណ ៤ កប្ប បុថុជ្ជនឋិតនៅក្នុងទីនោះ ដរាបដល់អស់កំណត់អាយុ ប្រមាណនៃអាយុរបស់ទេវតាទាំងនោះ មានកំណត់ត្រឹមណា លុះព្រហ្មបុថុជ្ជន ញុំាងអាយុទាំងអស់នោះ ឲ្យអស់ហើយ រមែងទៅកាន់នរកខ្លះ ទៅកាន់តិរច្ឆានកំណើតខ្លះ ទៅកាន់បិត្តិវិស័យខ្លះ ចំណែកសាវករបស់ព្រះដ៏មានព្រះភាគ ឋិតនៅក្នុងទីនោះ ដរាបដល់អស់កំណត់អាយុ ប្រមាណនៃអាយុរបស់ទេវតាទាំងនោះ មានកំណត់ត្រឹមណា លុះញុំាងអាយុទាំងនោះ ឲ្យអស់ហើយ
ID: 636853505795026019
ទៅកាន់ទំព័រ៖