ព្រះត្រៃបិដក ភាគ ៤២

​រមែង​បរិនិព្វាន​ ​ក្នុង​ភព​នោះ​តែម្តង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​សេចក្តី​ប្លែក​គ្នា​ ​នេះ​ជា​សេចក្តី​អធិប្បាយ​ ​នេះ​ជា​ដំណើរ​ផ្សេងគ្នា​ ​របស់​អរិយ​សាវក​ ​ដែល​មាន​សេចក្តី​ចេះដឹង​ ​និង​បុថុជ្ជន​ ​ដែល​មិន​មាន​សេចក្តី​ចេះដឹង​ ​ដោយ​គតិ​ ​និង​ឧប​បត្តិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយវិញទៀត​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មានចិត្ត​ប្រកបដោយ​ឧបេក្ខា​ ​ផ្សាយ​ទៅកាន់​ទិសទី​ ​១​ ​ទិសទី​ ​២​ ​ទិសទី​ ​៣​ ​ទិសទី​ ​៤​ ​ក៏​ដូច​ ​ៗ​ ​គ្នា​ ​មានចិត្ត​ប្រកបដោយ​ឧបេក្ខា​ ​ដ៏​ធំ​ទូលាយ​ ​ប្រមាណ​មិនបាន​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ផ្សាយ​ទៅកាន់​សត្វលោក​ទាំងអស់​ ​ក្នុង​ទិស​ខាងលើ​ ​ទិស​ខាងក្រោម​ ​និង​ទិស​ទទឹង​ ​គឺ​ទិសតូច​ ​ៗ​ ​ដោយ​ការ​យក​ខ្លួន​ ​ប្រៀបផ្ទឹម​នឹង​សត្វ​ទាំងពួង​ ​ក្នុង​ទី​ទាំងពួង​ ​សម្រេចសម្រាន្ត​នៅ​។​ ​បុគ្គល​នោះ​ ​ក៏​តេ្រ​ក​អរ​នឹង​ឧបេក្ខា​នោះ​ ​ស្រឡាញ់​ឧបេក្ខា​នោះ​ ​ដល់​នូវ​សេច​ក្តី​តេ្រ​ក​អរ​ ​ដោយ​ឧបេក្ខា​នោះ​ ​ឋិតនៅ​ក្នុង​ឧបេក្ខា​នោះ​ ​មានចិត្ត​ចុះ​ស៊ប់​ ​ក្នុង​ឧបេក្ខា​នោះ​ ​ជា​អ្នក​នៅ​ច្រើន​ ​ដោយ​ឧបេក្ខា​នោះ​ ​មិនបាន​សាបសូន្យ​ ​ចាក​ឧបេក្ខា​ ​លុះ​ធ្វើ​មរណកាល​ទៅ​ ​រមែង​ចូល​ទៅកាន់​សហភាព​ ​នៃ​ពួក​ទេវតា​ជាន់​វេ​ហប្ផ​លៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាយុ​នៃ​ពួក​ទេវតា​ជាន់​វេ​ហប្ផ​លៈ​ ​មាន​ប្រមាណ​ ​៥០០​ ​កប្ប​ ​
ថយ | ទំព័រទី ៣២៧ | បន្ទាប់
ID: 636853505975286330
ទៅកាន់ទំព័រ៖