ព្រះត្រៃបិដក ភាគ ៤២

​មានចិត្ត​ប្រកបដោយ​មេត្តា​ ​ដ៏​ធំ​ទូលាយ​ ​ប្រមាណ​មិនបាន​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ផ្សាយ​ទៅកាន់​សត្វលោក​ទាំងអស់​ ​ក្នុង​ទិស​ខាងលើ​ ​ទិស​ខាងក្រោម​ ​និង​ទិស​ទទឹង​ ​គឺ​ ​ទិសតូច​ ​ៗ​ ​ដោយ​ការ​យក​ខ្លួន​ ​ប្រៀបផ្ទឹម​នឹង​សត្វ​ទាំងពួង​ ​ក្នុង​ទិស​ទាំងពួង​ ​សម្រេចសម្រាន្ត​នៅ​។​ ​ធម៌​ ​គឺ​ ​រូប​ ​វេទនា​ ​សញ្ញា​ ​សង្ខារ​ ​វិញ្ញាណ​ណា​ ​មាន​ ​ក្នុង​លោក​នោះ​ ​បុគ្គល​នោះ​ ​តែង​ពិចារណា​ឃើញ​ ​នូវ​ធម៌​ទាំងនោះ​ ​ដោយ​សភាព​ថា​ ​មិន​ទៀង​ ​ថា​ជា​ទុក្ខ​ ​ថា​ជា​រោគ​ ​ថា​ជា​បូស​ ​ថា​ជា​ព្រួញ​ ​ថា​ជា​សេចក្តី​តានតឹង​ ​ថា​ជា​អាពាធ​ ​ថា​ជា​របស់​អ្នកដទៃ​ ​ថា​ជា​របស់​ទ្រុឌទ្រោម​ ​ថា​ជា​របស់​សោះសូន្យ​ ​ថា​ជា​របស់​មិនមែន​របស់​ខ្លួន​។​ ​បុគ្គល​នោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​ស្លាប់​ទៅ​ ​រមែង​ចូល​ទៅកាន់​សហភាព​ ​នៃ​ពួក​ទេវតា​ ​ជាន់​សុទ្ធាវាស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ជា​ឧប​បត្តិ​ ​មិនបាន​ទួទៅ​ ​ដល់​បុថុជ្ជន​ទាំងឡាយ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មានចិត្ត​ប្រកបដោយ​ករុណា​…​ ​។​ ​មានចិត្ត​ប្រកបដោយ​មុទិតា​…​ ​។​ ​មានចិត្ត​ប្រកបដោយ​ឧបេក្ខា​ ​ផ្សាយ​ទៅកាន់​ទិសទី១​ ​ទិសទី២​ ​ទិសទី៣​ ​ទិសទី៤​ ​ក៏​ដូច​ ​ៗ​ ​គ្នា​ ​
ថយ | ទំព័រទី ៣២៩ | បន្ទាប់
ID: 636853506382169602
ទៅកាន់ទំព័រ៖