ព្រះត្រៃបិដក ភាគ ៤២

​មានចិត្ត​ប្រកបដោយ​ឧបេក្ខា​ដ៏​ធំ​ទូលាយ​ ​ប្រមាណ​មិនបាន​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ផ្សាយ​ទៅកាន់​សត្វលោក​ទាំងអស់​ ​ក្នុង​ទិស​ខាងលើ​ ​ទិស​ខាងក្រោម​ ​និង​ទិស​ទទឹង​ ​គឺ​ទិសតូច​ ​ៗ​ ​ដោយ​ការ​យក​ខ្លួន​ ​ប្រៀបផ្ទឹម​នឹង​សត្វ​ទាំងពួង​ ​ក្នុង​ទី​ទាំងពួង​ ​សម្រេចសម្រាន្ត​នៅ​។​ ​ធម៌​ ​គឺ​ ​រូប​ ​វេទនា​ ​សញ្ញា​ ​សង្ខារ​ ​វិញ្ញាណ​ណា​ ​មាន​ក្នុង​លោក​នោះ​ ​បុគ្គល​នោះ​ ​តែង​ពិចារណា​ឃើញ​ ​នូវ​ធម៌​ទាំងនោះ​ ​ដោយ​សភាព​ថា​ ​មិន​ទៀង​ ​ថា​ជា​ទុក្ខ​ ​ថា​ជា​រោគ​ ​ថា​ជា​បូស​ ​ថា​ជា​ព្រួញ​ ​ថា​ជា​សេចក្តី​តានតឹង​ ​ថា​ជា​អាពាធ​ ​ថា​ជា​របស់​អ្នកដទៃ​ ​ថា​ជា​របស់​ទ្រុឌទ្រោម​ ​ថា​ជា​របស់​សោះសូន្យ​ ​ថា​ជា​របស់​មិនមែន​ជា​របស់​ខ្លួន​។​ ​បុគ្គល​នោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​រមែង​ចូល​ទៅកាន់​សហភាព​ ​នៃ​ពួក​ទេវតា​ ​ជាន់​សុទ្ធាវាស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ជា​ឧប​បត្តិ​ ​មិនបាន​ទួទៅ​ ​ដល់​បុថុជ្ជន​ទាំងឡាយ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​៤​ ​ពួក​នេះឯង​ ​រមែង​មាន​ប្រាកដ​ក្នុង​លោក​។​
 [​១២៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ដែល​អស្ចារ្យ​ចំឡែក​ ​៤​ ​យ៉ាង​ ​រមែង​កើត​ប្រាកដ​ ​ព្រោះ​ការ​កើត​នៃ​តថាគត​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​។​ ​ហេតុ​ដែល​អស្ចារ្យ​ចំឡែក​ ​៤​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពោធិសត្វ​ ​ច្យុត​ចាក​ពួក​ទេវតា​ជាន់​តុសិត​ ​មានស្មារតី​
ថយ | ទំព័រទី ៣៣០ | បន្ទាប់
ID: 636853506592081608
ទៅកាន់ទំព័រ៖