ព្រះត្រៃបិដក ភាគ ៤២
ដឹងខ្លួន ចុះកាន់ផ្ទៃនៃព្រះមាតា ក្នុងកាលណា កាលនោះ ពន្លឺដ៏លើសលុប ប្រមាណមិនបាន កន្លងបង់នូវអានុភាព ដ៏ប្រសើរ របស់ទេវតាទាំងឡាយ ក៏កើតប្រាកដ ក្នុងមនុស្សលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ចំណែកលោកន្តរិកនរក
(១) ទាំងប៉ុន្មាន ដែលជាទីចំហ មិនមានអ្វីទ្រ ខាងក្រោមជាទីងងឹត មានតែអ័ព្ទងងឹតសូន្យសុង ពន្លឺព្រះចន្រ្ទ និងព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ
(២) រមែងផ្សាយទៅមិនដល់
(៣) លោកន្តរិកនរកណា
(១) នរកដែលតាំងនៅក្នុងចន្លោះ នៃចក្រវាឡ ៣ៗ ហៅថាលោកន្តរៈ ១ ដូចជាឱកាសត្រង់កណ្តាល នៃប្រជុំកង់រទេះបី ៗ ឬបាត្របី ដែលគេដាក់ទល់គ្នានិងគ្នា នរកនោះឯង មានទំហំ ៨ ពាន់យោជន៍ សត្វដែលកើតក្នុងនរកនោះ ព្រោះធ្វើនូវកំហុស ដ៏មានទម្ងន់ ចំពោះមាតាបិតា និងសមណព្រាហ្មណ៍ ដែលប្រកបដោយធម៌ ឬព្រោះអំពើដទៃ ដ៏ឆុតឆាប់ មានសម្លាប់សត្វរាល់ ៗ ថ្ងៃ ជាដើម សត្វនរកទាំងនោះ មានខ្លួន ៣ គាវុត មានក្រចកវែង ៗ ព្យួរ តែងតោងនឹងជើងភ្នំចក្រវាឡ ដោយក្រចក ដូចសត្វប្រចៀវតោងដើមឈើ។ អដ្ឋកថា។ (២) មានឫទ្ធិច្រើន ដោយហេតុរះឡើងម្តង បំភ្លឺបានក្នុងទ្វីប ៣ មានអានុភាពច្រើន ដោយហេតុកំចាត់បង់ នូវងងឹត បញ្ចេញពន្លឺចម្ងាយ ៩ សែនយោជន៍ ទៅក្នុងទិសមួយ ៗ ។ (៣) ព្រះចន្ទ្រ និងព្រះអាទិត្យទាំងនោះ ដើរចំកណ្តាលភ្នំចក្រវាឡ ឯលោកន្តរិកនរក កន្លងហួសភ្នំចក្រវាឡទៅទៀត ព្រោះហេតុនោះ បានជាពន្លឺនៃព្រះអាទិត្យ ព្រះចន្ទ្រ ផ្សាយទៅមិនដល់ក្នុងនរកនោះ។ អដ្ឋកថា។
ID: 636853507155303823
ទៅកាន់ទំព័រ៖