ព្រះត្រៃបិដក ភាគ ៤២

​ពន្លឺ​ដ៏​លើសលុប​ ​ប្រមាណ​មិនបាន​ ​កន្លង​បង់​នូវ​អានុភាព​ដ៏​ប្រសើរ​ ​របស់​ទេវតា​ទាំងឡាយ​ ​ក៏​កើតមាន​ប្រាកដ​ ​ក្នុង​លោកន្តរិក​នរក​នោះ​ឯង​ ​ពួក​សត្វ​ណា​ ​ដែល​កើត​ក្នុង​លោកន្តរិក​នរក​នោះ​ ​សត្វ​ទាំងនោះ​ ​ក៏​ស្គាល់គ្នា​និង​គ្នា​ ​ដោយសារ​ពន្លឺ​នោះ​ថា​ ​ឱ​ហ្ន៎​ ​ពួក​សត្វ​ដទៃ​ ​មក​កើត​ក្នុង​ទីនេះ​ដែរ​តើ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជាហេតុ​ ​អស្ចារ្យ​ចំឡែក​ ​ទី១​ ​កើត​ប្រាកដ​ឡើង​ ​ព្រោះ​ការ​កើតឡើង​ ​នៃ​ព្រះ​តថាគត​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ពោធិសត្វ​ ​មានស្មារតី​ដឹងខ្លួន​ ​ប្រសូត​ចេញ​ចាក​ផ្ទៃ​នៃ​ព្រះមាតា​ ​ក្នុង​កាលណា​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជាហេតុ​ដែល​អស្ចារ្យ​ចំឡែក​ ​ទី២​ ​កើត​ប្រាកដ​ ​ព្រោះ​ការ​កើត​ ​នៃ​ព្រះ​តថាគត​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ព្រះ​តថាគត​ ​បាន​ត្រាស់​ដឹង​ ​នូវ​អនុត្តរសម្មាសម្ពោធិ​ញ្ញាណ​ ​ក្នុង​កាលណា​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជាហេតុ​ ​អស្ចារ្យ​ចំឡែក​ ​ទី៣​ ​កើត​ប្រាកដ​ ​ព្រោះ​ការ​កើត​ ​នៃ​ព្រះ​តថាគត​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយវិញទៀត​ ​ព្រះ​តថាគត​ ​ញុំាង​ធម្មចក្រ​ដ៏​ប្រសើរ​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​ក្នុង​កាលណា​ ​កាលនោះ​
ថយ | ទំព័រទី ៣៣២ | បន្ទាប់
ID: 636853507341864494
ទៅកាន់ទំព័រ៖