ព្រះត្រៃបិដក ភាគ ៤២
[១២៨] ម្នាលភិក្ខុទាំងឡាយ ហេតុអស្ចារ្យចំឡែក ៤ យ៉ាង រមែងកើតប្រាកដ ព្រោះការកើត នៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ។ ហេតុអស្ចារ្យ ៤ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ពពួកសត្វ មានអាល័យ
(១) ជាទីត្រេកអរ ត្រេកអរក្នុងអាល័យ រីករាយក្នុងអាល័យ ពពួកសត្វនោះឯង កាលបើតថាគតសំដែងធម៌ ជាទំនាស់ដល់អាល័យ ក៏ចង់ស្តាប់ ផ្ចង់ត្រចៀក ដំកល់ចិត្តខ្ជាប់ ដើម្បីដឹង។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុអស្ចារ្យចំឡែក ទី១ កើតប្រាកដ ព្រោះការកើត នៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ។ ម្នាលភិក្ខុទាំងឡាយ ពពួកសត្វ មានមានះជាទីត្រេកអរ ត្រេកអរក្នុងមានះ រីករាយក្នុងមានះ ពពួកសត្វនោះ កាលបើព្រះតថាគត សំដែងនូវធម៌ ជាគ្រឿងកំចាត់បង់នូវមានះ ក៏ចង់ស្តាប់ ផ្ចង់ត្រចៀក ដំកល់ចិត្តខ្ជាប់ ដើម្បីដឹង។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុអស្ចារ្យចំឡែក ទី២ កើតប្រាកដ ព្រោះការកើត នៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ។ ម្នាលភិក្ខុទាំងឡាយ ពពួកសត្វ មានសេចក្តីមិនស្ងប់រម្ងាប់ជាទីតេ្រកអរ ត្រេកអរក្នុងសេចក្តីមិនស្ងប់រម្ងាប់ រីករាយក្នុងសេចក្តីមិនស្ងប់រម្ងាប់ ពពួកសត្វនោះ កាលបើព្រះតថាគត សំដែងនូវធម៌ ជាគ្រឿងស្ងប់រម្ងាប់ ក៏ចង់ស្តាប់ ផ្ចង់ត្រចៀក ដំកល់ចិត្តខ្ជាប់ ដើម្បីដឹង។
(១) កាមគុណ ៥ ឬវដ្តៈទាំងអស់នេះ ហៅថា អាល័យក្នុងទីនេះ បានសេចក្តីថា ជាប់នៅដោយតណ្ហា និង ទិដ្ឋិ។ អដ្ឋកថា។
ID: 636853507789010069
ទៅកាន់ទំព័រ៖