ព្រះត្រៃបិដក ភាគ ៤២
ម្នាលភិក្ខុទាំងឡាយ នេះជាហេតុអស្ចារ្យចំឡែក ទី៣ កើតប្រាកដ ព្រោះការកើត នៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ។ ម្នាលភិក្ខុទាំងឡាយ ពពួកសត្វ ប្រកបដោយអវិជ្ជា ដូចខ្វាក់ ត្រូវអវិជ្ជារួបរឹត ពពួកសត្វនោះ កាលបើព្រះតថាគត សំដែងធម៌ ជាគ្រឿងកំចាត់បង់អវិជ្ជា ក៏ចង់ស្តាប់ ផ្ចង់ត្រចៀក ដំកល់ចិត្តខ្ជាប់ដើម្បីដឹង។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុអស្ចារ្យចំឡែក ទី៤ កើតប្រាកដ ព្រោះការកើត នៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ។ ម្នាលភិក្ខុទាំងឡាយ ហេតុអស្ចារ្យចំឡែកទាំង ៤ នេះឯង រមែងកើតប្រាកដ ព្រោះការកើត នៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ។
[១២៩] ម្នាលភិក្ខុទាំងឡាយ ហេតុអស្ចារ្យចំឡែក ក្នុងអានន្ទនេះ មាន ៤យ៉ាង។ ហេតុអស្ចារ្យចំឡែក ៤ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុបរិសទ្យ ចូលទៅដើម្បីជួបនឹង
(១) អានន្ទ ភិក្ខុបរិសទ្យនោះ តែងមានចិត្តរីករាយ ដោយការឃើញផង បើអានន្ទនិយាយធម៌ក្នុងទីនោះ ភិក្ខុបរិសទ្យនោះ ក៏មានចិត្តរីករាយ ដោយភាសិតផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុបរិសទ្យ មិនទាន់ឆ្អែតនៅឡើយ ក៏ស្រាប់តែអានន្ទឈប់ស្ងៀម ១។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុនីបរិសទ្យ ចូលទៅដើម្បីជួបនឹងអានន្ទ
(១) សំដៅយកពួកភិក្ខុ ដែលមានប្រាថ្នា ចូលទៅគាល់ព្រះដ៏មានព្រះភាគ តែងចូលទៅរកព្រះអានន្ទសិន ឬពួកភិក្ខុ ដែលមកព្រោះឮកិត្តិគុណ របស់ព្រះអានន្ទត្ថេរថា ព្រះអានន្ទដ៏មានអាយុ មានរូបល្អ គួរឲ្យរមិលមើល ជាពហុស្សូត ជាធម្មកថិក ជាអ្នកមានលម្អក្នុងសង្ឃ។ បរិសទ្យ ៣ ខាងចុង ក៏មានន័យដូចនេះដែរ។
ID: 636853508077746584
ទៅកាន់ទំព័រ៖