ព្រះត្រៃបិដក ភាគ ៤២

 [​១៣០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​អស្ចារ្យ​ចំឡែក​ ​ក្នុង​សេ្តច​ចក្រពត្តិ​នេះ​ ​មាន​ ​៤​ ​យ៉ាង​។​ ​ហេតុ​អស្ចារ្យ​ចំឡែក​ ​៤​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ខត្តិយ​បរិសទ្យ​ ​ចូល​ទៅ​ដើម្បី​គាល់​ស្តេច​ចក្រពត្តិ​ ​ខត្តិយ​បរិសទ្យ​នោះ​ ​តែង​មានចិត្ត​រីករាយ​ ​ដោយ​ការ​ឃើញ​ផង​ ​បើ​ស្តេច​ចក្រពត្តិ​ ​មាន​ព្រះរាជឱង្ការ​ ​(​ដោយ​បដិ​សន្ថា​រ​ធម៌​)​ ​ក្នុង​ទីនោះ​ ​ខត្តិយ​បរិសទ្យ​នោះ​ ​ក៏​មានចិត្ត​រីករាយ​ ​ដោយ​ព្រះរាជឱង្ការ​ផង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ខត្តិយ​បរិសទ្យ​ ​មិនទាន់​ឆ្អែត​នៅឡើយ​ ​ក៏​ស្រាប់តែ​ស្តេច​ចក្រពត្តិ​ឈប់​ស្ងៀម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ញ្រ​ហ្ម​ណ​បរិសទ្យ​នោះ​ ​ចូល​ទៅ​ដើម្បី​គាល់​ស្តេច​ចក្រពត្តិ​ ​ញ្រ​ហ្ម​ណ​បរិសទ្យ​នោះ​ ​តែង​មានចិត្ត​រីករាយ​ ​ដោយ​ការ​ឃើញ​ផង​ ​បើ​ស្តេច​ចក្រពត្តិ​ ​មាន​ព្រះ​ឱង្ការ​ក្នុង​ទីនោះ​ ​ញ្រ​ហ្ម​ណ​បរិសទ្យ​នោះ​ ​ក៏​មានចិត្ត​រីករាយ​ ​ដោយ​ព្រះរាជឱង្ការ​ផង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ញ្រ​ហ្ម​ណ​បរិសទ្យ​ ​មិនទាន់​ឆ្អែត​នៅឡើយ​ ​ក៏​ស្រាប់តែ​ស្តេច​ចក្រពត្តិ​ឈប់​ស្ងៀម​ ​១​។​
ថយ | ទំព័រទី ៣៣៧ | បន្ទាប់
ID: 636853508654879594
ទៅកាន់ទំព័រ៖