ព្រះត្រៃបិដក ភាគ ៤២
ម្នាលភិក្ខុទាំងឡាយ បើគហបតីបរិសទ្យចូលទៅ ដើម្បីគាល់ស្តេចចក្រពត្តិ គហបតីបរិសទ្យនោះ តែងមានចិត្តរីករាយ ដោយការឃើញផង បើស្តេចចក្រពត្តិ មានព្រះឱង្ការក្នុងទីនោះ គហបតីបរិសទ្យនោះ ក៏មានចិត្តរីករាយ ដោយព្រះរាជឱង្ការផង ម្នាលភិក្ខុទាំងឡាយ គហបតីបរិសទ្យ មិនទាន់ឆ្អែតនៅឡើយ ក៏ស្រាប់តែស្តេចចក្រពត្តិឈប់ស្ងៀម ១។ ម្នាលភិក្ខុទាំងឡាយ បើសមណបរិសទ្យចូលទៅ ដើម្បីជួបស្តេចចក្រពត្តិ សមណបរិសទ្យនោះ តែងមានចិត្តរីករាយ ដោយការឃើញផង បើស្តេចចក្រពត្តិ មានព្រះឱង្ការក្នុងទីនោះ សមណបរិសទ្យនោះ ក៏មានចិត្តរីករាយ ដោយព្រះឱង្ការផង ម្នាលភិក្ខុទាំងឡាយ សមណបរិសទ្យ មិនទាន់ឆ្អែតនៅឡើយ ក៏ស្រាប់តែស្តេចចក្រពត្តិឈប់ស្ងៀម ១។ ម្នាលភិក្ខុទាំងឡាយ ហេតុអស្ចារ្យចំឡែក ក្នុងស្តេចចក្រពត្តិ ៤ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ហេតុអស្ចារ្យចំឡែក ក្នុងអានន្ទ ក៏មាន ៤ យ៉ាងដូច្នោះដែរ។ ហេតុអស្ចារ្យចំឡែក ៤ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុបរិសទ្យ ចូលទៅដើម្បីជួបនឹងអានន្ទ ភិក្ខុបរិសទ្យនោះ តែងមានចិត្តរីករាយ ដោយការឃើញផង បើអានន្ទនិយាយធម៌ក្នុងទីនោះ ភិក្ខុបរិសទ្យនោះ ក៏មានចិត្តរីករាយ ដោយភាសិតផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុបរិសទ្យមិនទាន់ឆ្អែតនៅឡើយ ក៏ស្រាប់តែអានន្ទឈប់ស្ងៀម ១។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុនីបរិសទ្យ... ។ ម្នាលភិក្ខុទាំងឡាយ បើឧបាសកបរិសទ្យ... ។ ម្នាលភិក្ខុទាំងឡាយ បើឧបាសិកាបរិសទ្យចូលទៅ ដើម្បីជួបនឹងអានន្ទ
ID: 636853508842340316
ទៅកាន់ទំព័រ៖