ព្រះត្រៃបិដក ភាគ ៤២

​ឧបាសិកា​បរិសទ្យ​នោះ​ ​តែង​មានចិត្ត​រីករាយ​ ​ដោយ​ការ​ឃើញ​ផង​ ​បើ​អានន្ទ​និយាយ​ធម៌​ ​ក្នុង​ទីនោះ​ ​ឧបាសិកា​បរិសទ្យ​នោះ​ ​ក៏​មានចិត្ត​រីករាយ​ ​ដោយ​ភាសិត​ផង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបាសិកា​បរិសទ្យ​ ​មិនទាន់​ឆ្អែត​នៅឡើយ​ ​ក៏​ស្រាប់តែ​អានន្ទ​ឈប់​ស្ងៀម​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​អស្ចារ្យ​ចំឡែក​ ​ក្នុង​អានន្ទ​ ​៤​ ​យ៉ាងនេះ​ឯង​។​

​ចប់​ ​ភយ​វគ្គ​ ​ទី៣​។​
​ឧទ្ទាន​នៃ​ភយ​វគ្គ​នោះ​គឺ​(​១​)​


​និយាយ​អំពី​អត្តានុវាទ​ភ័យ​ ​១​ ​អំ​ពី​ឩមិ​ភ័យ​ ​១​ ​អំពី​ដំ​ណើរ​ផ្សេង​ៗ​គ្នា​ ​នៃ​អរិយ​សាវក​ ​និង​បុថុជ្ជន​ ​មាន​ពីរ​ ​២ដង​ ​អំពី​មេត្តា​ ​១​ ​អំពី​ហេតុ​អស្ចារ្យ​ចំឡែក​ ​២លើក​ ​និង២លើក​ដទៃទៀត​។​

​(​១​)​ ​ឧទ្ទាន​នេះ​មានតែ​ក្នុង​អក្សរ​ភូមា​ ​។​
ថយ | ទំព័រទី ៣៣៩ | បន្ទាប់
ID: 636853509544930502
ទៅកាន់ទំព័រ៖