ព្រះត្រៃបិដក ភាគ ៤២

​ភិក្ខុ​ណា​ ​កាល​ដើរ​ក្តី​ ​ឈរ​ក្តី​ ​អង្គុយ​ក្តី​ ​ដេក​ក្តី​ ​តែង​ត្រិះរិះ​នូវ​វិតក្កៈ​ ​ដែល​អាស្រ័យ​នូវ​ផ្ទះ​ ​គឺ​កិលេស​ដ៏​លាមក​ ​ភិក្ខុ​ប្រាកដ​ដូច្នោះ​នោះ​ ​ឈ្មោះថា​ ​ដើរទៅ​កាន់​ផ្លូវ​ ​ដែល​បណ្ឌិត​គប្បី​ខ្ពើម​ ​ជ្រប់​នៅក្នុង​អារម្មណ៍​ ​ជា​គ្រឿង​វង្វេង​ ​មិន​អាច​ពាល់ត្រូវ​នូវ​ញាណ​ ​ជា​គ្រឿង​ត្រាស់​ដឹង​ដ៏​ឧត្តម​ទេ​។​ ​ភិក្ខុ​ណា​ ​កាល​ដើរ​ក្តី​ ​ឈរ​ក្តី​ ​អង្គុយ​ក្តី​ ​ដេក​ក្តី​ ​បាន​រម្ងាប់​នូវ​វិតក្កៈ​ ​ត្រេកអរ​ក្នុង​ធម៌​ ​ជា​គ្រឿង​រម្ងាប់​នូវ​វិតក្កៈ​ ​ភិក្ខុ​ប្រាកដ​ដូច្នោះ​នោះ​ ​ទើប​អាច​ពាល់ត្រូវ​ ​នូវ​ញាណ​ ​ជា​គ្រឿង​ត្រាស់​ដឹង​ដ៏​ឧត្តម​បាន​។​
ថយ | ទំព័រទី ៣៤ | បន្ទាប់
ID: 636853397493551529
ទៅកាន់ទំព័រ៖