ព្រះត្រៃបិដក ភាគ ៤២
បុគ្គលវគ្គ
[១៣១] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានប្រាកដក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ មិនទាន់បានលះបង់ឱរម្ភាគិយសញ្ញោជនៈ មិនទាន់លះបង់ឧប្បត្តិប្បដិលាភិកសញ្ញោជនៈ (សំយោជនៈ ជាបច្ច័យដើម្បីបាននូវឧបបត្តិភព) មិនទាន់បានលះបង់ភវប្បដិលាភិកសញ្ញោជនៈ (សំយោជនៈ ជាបច្ច័យ ដើម្បីបាននូវភព)។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ បានលះបង់ឱរម្ភាគិយសញ្ញោជនៈ តែមិនទាន់បានលះបង់ឧប្បត្តិប្បដិលាភិកសញ្ញោជនៈ មិនទាន់បានលះបង់ភវប្បដិលាភិកសញ្ញោជនៈ។
ID: 636853509801685187
ទៅកាន់ទំព័រ៖