ព្រះត្រៃបិដក ភាគ ៤២
ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ បានលះបង់ឱរម្ភាគិយសញ្ញោជនៈ បានលះបង់ឧប្បត្តិប្បដិលាភិកសញ្ញោជនៈ តែមិនទាន់បានលះបង់ភវប្បដិលាភិកសញ្ញោជនៈ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត បុគ្គលខ្លះ ក្នុងលោកនេះ បានលះបង់ឱរម្ភាគិយសញ្ញោជនៈ បានលះបង់ឧប្បត្តិប្បដិលាភិកសញ្ញោជនៈ បានលះបង់ភវប្បដិលាភិកសញ្ញោជនៈ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដូចម្តេច ដែលមិនទាន់បានលះបង់ឱរម្ភាគិយសញ្ញោជនៈ មិនទាន់បានលះបង់ឧប្បត្តិប្បដិលាភិកសញ្ញោជនៈ មិនទាន់បានលះបង់ភវប្បដិលាភិកសញ្ញោជនៈ។ បានដល់សកទាគាមី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះឯង ដែលមិនទាន់បានលះបង់ឱរម្ភាគិយសញ្ញោជនៈ មិនបានលះបង់ឧប្បត្តិប្បដិលាភិកសញ្ញោជនៈ មិនទាន់បានលះបង់ភវប្បដិលាភិកសញ្ញោជនៈ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដូចម្តេច ដែលបានលះបង់ឱរម្ភាគិយសញ្ញោជនៈ តែមិនទាន់បានលះបង់ឧប្បត្តិប្បដិលាភិកសញ្ញោជនៈ មិនទាន់បានលះបង់ភវប្បដិលាភិកសញ្ញោជនៈ។ បានដល់ឧទ្ធំសោតអកនិដ្ឋគាមី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះឯង ដែលបានលះបង់ឱរម្ភាគិយសញ្ញោជនៈ
ID: 636853510023917898
ទៅកាន់ទំព័រ៖