ព្រះត្រៃបិដក ភាគ ៤២

​តែ​មិនទាន់​បាន​លះបង់​ឧប្បត្តិ​ប្ប​ដិ​លា​ភិក​សញ្ញោជនៈ​ ​មិនទាន់​បាន​លះបង់​ភវ​ប្ប​ដិ​លា​ភិក​សញ្ញោជនៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដូចម្តេច​ ​ដែល​បាន​លះបង់​ឱ​រម្ភា​គិ​យស​ញ្ញោ​ជនៈ​ ​បាន​លះបង់​ឧប្បត្តិ​ប្ប​ដិ​លា​ភិក​សញ្ញោជនៈ​ ​តែ​មិនទាន់​បាន​លះបង់​ភវ​ប្ប​ដិ​លា​ភិក​សញ្ញោជនៈ​។​ ​បាន​ដល់​អន្ត​រា​បរិនិព្វាយិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​នេះឯង​ ​ដែល​បាន​លះបង់​ឱ​រម្ភា​គិ​យស​ញ្ញោ​ជនៈ​ ​បាន​លះបង់​ឧប្បត្តិ​ប្ប​ដិ​លា​ភិក​សញ្ញោជនៈ​ ​តែ​មិនទាន់​បាន​លះបង់​ភវ​ប្ប​ដិ​លា​ភិក​សញ្ញោជនៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដូចម្តេច​ ​ដែល​បាន​លះបង់​ឱ​រម្ភា​គិ​យស​ញ្ញោ​ជនៈ​ ​បាន​លះបង់​ឧប្បត្តិ​ប្ប​ដិ​លា​ភិក​សញ្ញោជនៈ​ ​បាន​លះបង់​ភវ​ប្ប​ដិ​លា​ភិក​សញ្ញោជនៈ​។​ ​បាន​ដល់​អរហន្ត​ខីណាស្រព​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​នេះឯង​ ​ដែល​បាន​លះបង់​ឱ​រម្ភា​គិ​យស​ញ្ញោ​ជនៈ​ ​បាន​លះបង់​ឧប្បត្តិ​ប្ប​ដិ​លា​ភិក​សញ្ញោជនៈ​ ​បាន​លះបង់​ភវ​ប្ប​ដិ​លា​ភិក​សញ្ញោជនៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ទាំង​ ​៤​ ​ពួក​នេះឯង​ ​រមែង​មាន​ប្រាកដ​ក្នុង​លោក​។
ថយ | ទំព័រទី ៣៤២ | បន្ទាប់
ID: 636853510231319761
ទៅកាន់ទំព័រ៖