ព្រះត្រៃបិដក ភាគ ៤២
[១៣២] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានប្រាកដក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលមានប្រាជ្ញា គួរតែមិនមានប្រាជ្ញារហ័ស
(១) ១ មានប្រាជ្ញារហ័ស តែមិនមានប្រាជ្ញាគួរ ១ មានប្រាជ្ញាគួរផង មានប្រាជ្ញារហ័សផង ១ មានប្រាជ្ញាមិនគួរ មានប្រាជ្ញាមិនរហ័ស ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះឯង រមែងមានប្រាកដក្នុងលោក។
[១៣៣] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានប្រាកដក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺ ឧគ្ឃដិតញ្ញូបុគ្គល ១ វិបចិតញ្ញូបុគ្គល ១ នេយ្យបុគ្គល ១ បទបរមបុគ្គល
(២) ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះឯង រមែងមានប្រាកដក្នុងលោក។
(១) បានដល់បុគ្គល កាលដោះស្រាយប្រស្នា ក៏ដោះស្រាយត្រឹមត្រូវ តែដោះស្រាយមិនរហ័ស គឺនិយាយសន្សឹមៗ។ (២) បុគ្គលដែលត្រាស់ដឹងធម៌ឆាប់រហ័ស ក្នុងវេលាដែលធម្មកថិកបង្ហើប សំដែងឡើង ហៅថា ឧគ្ឃដិតញ្ញូបុគ្គល។ បុគ្គលដែលត្រាស់ដឹងធម៌ ក្នុងកាលធម្មកថិកបំបែកសេចក្តីឲ្យពិស្តារ ហៅថា វិបចិតញ្ញូបុគ្គល។ បុគ្គលលុះតែរៀន សាកសួរ ធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចូលទៅសេពគប់ អង្គុយជិតកល្យាណមិត្រ ទើបត្រាស់ដឹងធម៌ ដោយលំដាប់ ហៅថា នេយ្យបុគ្គល។ បុគ្គលដែលស្តាប់ច្រើនក្តី សូត្ររៀនច្រើនក្តី ចងចាំច្រើនក្តី បង្ហាញច្រើនក្តី ក៏មិនត្រាស់ដឹងធម៌ ក្នុងជាតិនោះឡើយ ហៅថា បទបរមបុគ្គល។ អដ្ឋកថា។
ID: 636853510597410700
ទៅកាន់ទំព័រ៖