ព្រះត្រៃបិដក ភាគ ៤២
[១៣៤] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានប្រាកដក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេច។ គឺបុគ្គលចិញ្ចឹមជីវិត ដោយផលនៃការប្រឹងប្រែង មិនចិញ្ចឹមជីវិត ដោយផលនៃបុញ្ញកម្ម
(១) ១ ចិញ្ចឹមជីវិត ដោយផលនៃបុញ្ញកម្ម មិនចិញ្ចឹមជីវិតដោយផលនៃការប្រឹងប្រែង
(២) ១ ចិញ្ចឹមជីវិតដោយផល នៃការប្រឹងប្រែងផង ចិញ្ចឹមជីវិតដោយផលនៃបុញ្ញកម្ម
(៣) ផង ១ មិនចិញ្ចឹមជីវិត ដោយផលនៃការប្រឹងប្រែង មិនចិញ្ចឹមជីវិត ដោយផលនៃបុញ្ញកម្ម(៤) ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះឯង រមែងមានប្រាកដក្នុងលោក។
[១៣៥] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានប្រាកដក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេច។ គឺបុគ្គលប្រកបដោយទោស ១ ច្រើនដោយទោស ១ មានទោសតិច ១ មិនមានទោស ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលប្រកបដោយទោស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ប្រកបដោយកាយកម្មមានទោស ប្រកបដោយវចីកម្មមានទោស ប្រកបដោយមនោកម្មមានទោស។
(១) បានដល់បុគ្គល ដែលប្រឹងប្រែង ព្យាយាម ទើបបានអ្វីមួយមកចិញ្ចឹមជីវិត។ (២) បានដល់ពួកទេវតាទាំងអស់។ (៣) បានដល់ស្តេច និងអាមាត្យធំនៃស្តេច ជាដើម។ (៤) បានដល់ពួកសត្វនរក។
ID: 636853511112310151
ទៅកាន់ទំព័រ៖