ព្រះត្រៃបិដក ភាគ ៤២

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ទោស​ ​៤​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ ​បុគ្គល​ច្រើន​ដោយ​ទោស​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ប្រកបដោយ​កាយ​កម្ម​មានទោស​ច្រើន​ ​មិន​មានទោស​តិច​ ​ប្រកបដោយ​វចីកម្ម​មានទោស​ច្រើន​ ​មិន​មានទោស​តិច​ ​ប្រកបដោយ​មនោ​កម្ម​មានទោស​ច្រើន​ ​មិន​មានទោស​តិច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ច្រើន​ដោយ​ទោស​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​មានទោស​តិច​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ប្រកបដោយ​កាយ​កម្ម​ ​មិន​មានទោស​ច្រើន​ ​មានទោស​តិច​ ​ប្រកបដោយ​វចីកម្ម​ ​មិន​មានទោស​ច្រើន​ ​មានទោស​តិច​ ​ប្រកបដោយ​ ​មនោ​កម្ម​មិន​មានទោស​ច្រើន​ ​មានទោស​តិច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មានទោស​តិច​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​មិន​មានទោស​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ប្រកបដោយ​កាយ​កម្ម​ ​មិន​មានទោស​ ​ប្រកបដោយ​វចីកម្ម​ ​មិន​មានទោស​ ​ប្រកបដោយ​មនោ​កម្ម​ ​មិន​មានទោស​។​ ​
ថយ | ទំព័រទី ៣៤៥ | បន្ទាប់
ID: 636853511371154956
ទៅកាន់ទំព័រ៖