ព្រះត្រៃបិដក ភាគ ៤២

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មិន​មានទោស​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ទាំង​ ​៤​ ​ពួក​នេះ​ ​រមែង​មាន​ប្រាកដ​ក្នុង​លោក​។​
 [​១៣៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​៤​ ​ពួក​នេះ​ ​រមែង​មាន​ប្រាកដ​ក្នុង​លោក​។​ ​បុគ្គល​ ​៤​ ​ពួក​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​មិន​បំពេញ​ក្នុង​សីល​ ​មិន​បំពេញ​ក្នុង​សមាធិ​ ​មិន​បំពេញ​ក្នុង​បញ្ញា​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​បំពេញ​តែ​ក្នុង​សីល​ ​មិន​បំពេញ​ក្នុង​សមាធិ​ ​មិន​បំពេញ​ក្នុង​បញ្ញា​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​បំពេញ​ក្នុង​សីល​ ​បំពេញ​ក្នុង​សមាធិ​ ​តែ​មិន​បំពេញ​ក្នុង​បញ្ញា​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​បំពេញ​ក្នុង​សីល​ ​បំពេញ​ក្នុង​សមាធិ​ ​បំពេញ​ក្នុង​បញ្ញា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ទាំង​ ​៤​ ​ពួក​នេះឯង​ ​រមែង​មាន​ប្រាកដ​ក្នុង​លោក​។​
ថយ | ទំព័រទី ៣៤៦ | បន្ទាប់
ID: 636853511596387838
ទៅកាន់ទំព័រ៖