ព្រះត្រៃបិដក ភាគ ៤២

 ​[​១៣៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​៤​ ​ពួក​នេះ​ ​រមែង​មាន​ប្រាកដ​ ​ក្នុង​លោក​។​ ​បុគ្គល​ ​៤​ ​ពួក​ ​តើ​ដូចម្តេច​។​ ​គឺ​បុគ្គល​មាន​កាយ​ចេញទៅ​ ​មានចិត្ត​មិន​ចេញទៅ​ ​១​ ​មាន​កាយ​មិន​ចេញទៅ​ ​មានចិត្ត​ចេញទៅ​ ​១​ ​មាន​កាយ​មិន​ចេញទៅ​ផង​ ​មានចិត្ត​ក៏​មិន​ចេញទៅ​ផង​ ​១​ ​មាន​កាយ​ចេញទៅ​ផង​ ​មានចិត្ត​ចេញទៅ​ផង​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​មាន​កាយ​ចេញទៅ​ ​មានចិត្ត​មិន​ចេញទៅ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​នៅ​អាស្រ័យ​ព្រៃតូច​ ​ឬ​ព្រៃធំ​ ​ជា​សេនាសនៈ​ដ៏​ស្ងាត់​ ​តែ​បុគ្គល​នោះ​ ​តែង​ត្រិះរិះ​នូវ​កាម​វិតក្កៈ​ក្តី​ ​ត្រិះរិះ​នូវ​ព្យាបាទ​វិតក្កៈ​ក្តី​ ​ត្រិះរិះ​ ​នូវ​វិហឹសា​វិតក្កៈ​ក្តី​ ​ក្នុង​ទីនោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មាន​កាយ​ចេញទៅ​ ​តែ​មានចិត្ត​មិន​ចេញទៅ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​មាន​កាយ​មិន​ចេញទៅ​ ​មានចិត្ត​ចេញទៅ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មិន​នៅ​អាស្រ័យ​ព្រៃតូច​ ​ឬ​ព្រៃធំ​ ​ជា​សេនាសនៈ​ដ៏​ស្ងាត់​ទេ​ ​តែ​បុគ្គល​នោះ​ ​តែង​ត្រិះរិះ​ ​នូវ​នេ​ក្ខម្ម​វិតក្កៈ​ក្តី​ ​ត្រិះរិះ​នូវ​អព្យាបាទ​វិតក្កៈ​ក្តី​ ​ត្រិះរិះ​នូវ​អវិហឹសា​វិតក្កៈ​ក្តី​ ​ក្នុង​ទីនោះ​។​ ​
ថយ | ទំព័រទី ៣៤៨ | បន្ទាប់
ID: 636853512082125621
ទៅកាន់ទំព័រ៖