ព្រះត្រៃបិដក ភាគ ៤២

​អាភា​វគ្គ​


 [​១៤១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពន្លឺ​នេះ​ ​មាន​ ​៤​ ​យ៉ាង​។​ ​ពន្លឺ​ ​៤​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​ ​ពន្លឺ​ព្រះ​ចន្រ្ទ​ ​១​ ​ពន្លឺ​ព្រះអាទិត្យ​ ​១​ ​ពន្លឺភ្លើង​ ​១​ ​ពន្លឺ​ ​ប្រាជ្ញា១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពន្លឺ​ ​៤​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ពន្លឺ​ទាំង​ ​៤​ ​នេះ​ ​ពន្លឺ​ដែល​ប្រសើរ​នុ៎ះ​ ​គឺ​ពន្លឺ​ប្រាជ្ញា​។​
 [​១៤២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រស្មី​នេះ​ ​មាន​ ​៤​ ​យ៉ាង​។​ ​រស្មី​ ​៤​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​ ​រស្មី​ព្រះ​ចន្រ្ទ​ ​១​ ​រស្មី​ព្រះអាទិត្យ​ ​១​ ​រស្មី​ភ្លើង​ ​១​ ​រស្មី​ប្រាជ្ញា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​រស្មី​ទាំង​ ​៤​ ​នេះ​ ​រស្មី​ដែល​ប្រសើរ​នុ៎ះ​ ​គឺ​ ​រស្មី​ប្រាជ្ញា​។​
 [​១៤៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​រុងរឿង​នេះ​ ​មាន​ ​៤​ ​យ៉ាង​ ​សេចក្តី​រុងរឿង​ ​៤​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​ ​សេចក្តី​រុងរឿង​ ​នៃ​ព្រះ​ចន្រ្ទ​ ​១​ ​សេចក្តី​រុងរឿង​នៃ​ព្រះអាទិត្យ​ ​១​ ​សេចក្តី​រុងរឿង​នៃ​ភ្លើង​ ​១​ ​សេចក្តី​រុងរឿង​ ​នៃ​ប្រាជ្ញា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​រុងរឿង​ ​៤​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​សេចក្តី​រុងរឿង​ទាំង​ ​៤​ ​នេះ​ ​សេចក្តី​រុងរឿង​ ​ដែល​ប្រសើរ​នុ៎ះ​ ​គឺ​សេចក្តី​រុងរឿង​នៃ​ប្រាជ្ញា​។​
ថយ | ទំព័រទី ៣៥៣ | បន្ទាប់
ID: 636853513592972036
ទៅកាន់ទំព័រ៖