ព្រះត្រៃបិដក ភាគ ៤២

 ​[​១៤៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រស្មី​រុងរឿង​នេះ​ ​មាន​ ​៤​ ​យ៉ាង​ ​។​ ​រស្មី​រុងរឿង​ ​៤​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​រស្មី​រុងរឿង​នៃ​ព្រះ​ចន្រ្ទ​ ​១​ ​រស្មី​រុងរឿង​ ​នៃ​ព្រះអាទិត្យ​ ​១​ ​រស្មី​រុងរឿង​នៃ​ភ្លើង​ ​១​ ​រស្មី​រុងរឿង​នៃ​ប្រាជ្ញា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រស្មី​រុងរឿង​ ​៤​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​រស្មី​រុងរឿង​ទាំង​ ​៤​ ​នេះ​ ​រស្មី​រុងរឿង​ ​ដែល​ប្រសើរ​នុ៎ះ​ ​គឺ​រស្មី​រុងរឿង​នៃ​ប្រាជ្ញា​។​
 [​១៤៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពន្លឺ​រស្មី​នេះ​ ​មាន​ ​៤​ ​យ៉ាង​។​ ​ពន្លឺ​ ​៤​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​ ​ពន្លឺ​រស្មី​ព្រះ​ចន្រ្ទ​ ​១​ ​ពន្លឺ​រស្មី​ព្រះអាទិត្យ​ ​១​ ​ពន្លឺ​រស្មី​ភ្លើង​ ​១​ ​ពន្លឺ​រស្មី​ប្រាជ្ញា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពន្លឺ​រស្មី​ ​៤​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ពន្លឺ​រស្មី​ទាំង​ ​៤​ ​យ៉ាងនេះ​ ​ពន្លឺ​រស្មី​ដែល​ប្រសើរ​នុ៎ះ​ ​គឺ​ពន្លឺ​រស្មី​ប្រាជ្ញា​។​
 [​១៤៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ ​(​នៃ​កុសលធម៌​)​ ​នេះ​ ​មាន​ ​៤​ ​យ៉ាង​។​ ​កាល​ ​៤​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​ការ​ស្តាប់ធម៌​តាមកាល​ ​១​ ​សាកច្ឆា​ធម៌​តាមកាល​ ​១​ ​ការ​ចំរើន​សមថៈ​តាមកាល​ ​១​ ​ការ​ចំរើន​វិបស្សនា​តាមកាល​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ ​(​នៃ​កុសលធម៌​)​ ​៤​ ​យ៉ាង​ ​នេះឯង​។​
ថយ | ទំព័រទី ៣៥៤ | បន្ទាប់
ID: 636853513879868446
ទៅកាន់ទំព័រ៖