ព្រះត្រៃបិដក ភាគ ៤២

 ​[​១៤៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វចីទុច្ចរិត​នេះ​ ​មាន​ ​៤​ ​យ៉ាង​។​ ​វចីទុច្ចរិត​ ​៤យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​ការ​និយាយ​កុហក​ ​១​ ​ការ​និយាយ​ញុះញង់​ ​១​ ​ការ​និយាយ​ពាក្យទ្រគោះ​ ​១​ ​ការ​និយាយ​ពាក្យ​រោយរាយ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វចីទុច្ចរិត​ ​៤​ ​យ៉ាងនេះ​ឯង​។​
 [​១៤៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វចីសុចរិត​នេះ​ ​មាន​ ​៤​ ​យ៉ាង​។​ ​វចីសុចរិត​ ​៤​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​និយាយ​ពាក្យ​សត្យ​ ​១​ ​មិន​និយាយ​ពាក្យ​ញុះញង់​ ​១​ ​និយាយ​ពាក្យពីរោះ​ពិសា​ ​១​ ​និយាយ​តែ​ពាក្យ​ដែល​ប្រកបដោយ​ប្រាជ្ញា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វចីសុចរិត​ ​៤​ ​យ៉ាងនេះ​ឯង​។​
 [​១៥០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សារៈ​ ​(​ខ្លឹម​)​ ​នេះ​ ​មាន​ ​៤​ ​យ៉ាង​។​ ​សារៈ​ ​៤យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​ ​សីល​សារៈ​ ​១​ ​សមាធិ​សារៈ​ ​១​ ​បញ្ញា​សារៈ​ ​១​ ​វិមុត្តិ​សារៈ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សារៈ​ ​៤​ ​យ៉ាងនេះ​ឯង​។​

​ចប់​ ​អាភា​វគ្គ​ ​ទី៥​។​
​ចប់​ ​បណ្ណា​សក​ ​ទី៣​។​

ថយ | ទំព័រទី ៣៥៦ | បន្ទាប់
ID: 636853514458341533
ទៅកាន់ទំព័រ៖