ព្រះត្រៃបិដក ភាគ ៤២
អ្នកប្រាជ្ញទាំងឡាយ ពិចារណាឃើញ នូវកិរិយាកើតឡើង និងវិនាសទៅនៃធម៌ គឺខន្ធទាំងឡាយ មានកំណត់ត្រឹមណោះ ទើបពោលថា ភិក្ខុមានសភាពដូច្នោះ ជាអ្នកសិក្សា នូវបដិបទា ដ៏សមគួរ ដល់នូវសេចក្តីស្ងប់រម្ងាប់ចិត្ត មានសតិសព្វកាល ឈ្មោះថា ជាអ្នកមានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ជានិច្ច។
[១៣] ម្នាលភិក្ខុទាំងឡាយ សម្មប្បធាន (សេចក្តីព្យាយាមប្រពៃ) នេះ មាន ៤ យ៉ាង។ សម្មប្បធាន ៤ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារឰព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីញុំាងអកុសលធម៌ ដ៏លាមក ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើងបាន ១ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារឰព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីលះបង់ នូវអកុសលធម៌ ដ៏លាមក ដែលកើតឡើងហើយ ១
ID: 636853398406043721
ទៅកាន់ទំព័រ៖