ព្រះត្រៃបិដក ភាគ ៤២

​ញុំាង​ឆន្ទៈ​ឲ្យ​កើត​ ​ប្រឹងប្រែង​ ​ប្រារឰ​ព្យាយាម​ ​ផ្គង​ចិត្ត​ទុក​ ​តាំង​ព្យាយាម​មាំ​ ​ដើម្បី​ញុំាង​កុសលធម៌​ ​ដែល​មិនទាន់​កើតឡើង​ ​ឲ្យ​កើតឡើង​ ​១​ ​ញុំាង​ឆន្ទៈ​ឲ្យ​កើត​ ​ប្រឹងប្រែង​ ​ប្រារឰ​ព្យាយាម​ ​ផ្គង​ចិត្ត​ទុក​ ​តាំង​ព្យាយាម​មាំ​ ​ដើម្បី​ញុំាង​កុសលធម៌​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​ស្ថិតនៅ​ ​មិន​ឲ្យ​ភ្លេចភ្លាំង​ទៅ​ ​ឲ្យ​ចំរើន​ធំ​ទូលាយ​ ​បរិបូណ៌​ក្រៃលែង​ឡើង​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម្ម​ប្ប​ធាន​ ​មាន​ ​៤​ ​យ៉ាង​ប៉ុណ្ណេះ​។​
​ព្រះ​ខីណាស្រព​ទាំងនោះ​ ​ជា​អ្នកមាន​ព្យាយាម​ដោយ​ប្រពៃ​ ​គ្រប​សង្កត់​នូវ​មារ​ ​គឺ​វដ្តៈ​បាន​ ​ជា​អ្នក​មិនបាន​អាស្រ័យ​ ​ជា​អ្នក​ដល់ត្រើយ​នៃ​ភ័យ​ ​គឺជា​តិ​ ​និង​មរណៈ​ ​ត្រេកអរ​ ​បាន​ឈ្នះ​នូវ​មារ​ ​ព្រមទាំង​វាហនៈ​ ​គឺ​សេនា​របស់​មារ​ ​ព្រះ​ខីណាស្រព​នោះ​ ​មិនបាន​ញាប់ញ័រ​ដោយ​តណ្ហា​ ​កន្លង​បង់​នូវ​ពល​ ​នៃ​មារ​ទាំងអស់​បាន​ ​(​លោក​ដល់​នូវ​សេចក្តី​សុខ​ហើយ​)​។​

 [​១៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បធាន​ ​(​សេចក្តី​ព្យាយាម​)​ ​នេះ​ ​មាន​ ​៤​ ​យ៉ាង​។​ ​បធាន​ទាំង​ ​៤​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​ ​សំវរ​ប្ប​ធាន​ ​១​ ​បហា​នប្ប​ធាន​ ​១​ ​ភាវនា​បធាន​ ​១​ ​អនុរក្ខ​នា​បធាន​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សំវរ​ប្ប​ធាន​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ឃើញ​រូប​ដោយ​ភ្នែក​ហើយ​ ​មិនបាន​កាន់​យក​នូវ​និមិត្ត​ ​
ថយ | ទំព័រទី ៣៨ | បន្ទាប់
ID: 636853398748813326
ទៅកាន់ទំព័រ៖