ព្រះត្រៃបិដក ភាគ ៤២
ម្នាលភិក្ខុទាំងឡាយ មារមានចិត្តបាបនេះ ប្រសើរជាងពួកសត្វ ដែលមានតំណែងធំ ៗ ១ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ប្រាកដជាប្រសើរ ក្នុងមនុស្សលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស ១។ ម្នាលភិក្ខុទាំងឡាយ អគ្គប្បញ្ញត្តិ មាន ៤ យ៉ាងប៉ុណ្ណេះ។
រាហុ ធំលើសពួកសត្វ ដែលមានអត្តភាព ស្តេចមន្ធាតុ ប្រសើរជាងបុគ្គលអ្នកបរិភោគកាមទាំងឡាយ មារ ប្រសើរជាងពួកសត្វ ដែលមានតំណែងធំ ៗ ជាអ្នករុងរឿង ដោយឫទ្ធិ គឺការសម្រេចដោយទិព្វសម្បត្តិ និងដោយយសបរិវារ គតិនៃសត្វលោក មានកំណត់ត្រឹមណា ទោះជាន់ខាងលើក្តី កណ្តាលក្តី ខាងក្រោមក្តី ព្រះពុទ្ធ ដែលអ្នកប្រាជ្ញទាំងឡាយពោលថា ប្រសើរ ជាងមនុស្សលោក ព្រមទាំងទេវលោក មានកំណត់ត្រឹមណោះ។
ID: 636853413188119207
ទៅកាន់ទំព័រ៖