ព្រះត្រៃបិដក ភាគ ៤២

 [​១៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ញាណ​ជា​គ្រឿង​ចាក់ធ្លុះ​ ​នូវ​លក្ខណៈ​ដ៏​ល្អិត​នេះ​ ​មាន​ ​៤​ ​យ៉ាង​។​ ​ញាណ​ជា​គ្រឿង​ចាក់ធ្លុះ​ ​នូវ​លក្ខណៈ​ដ៏​ល្អិត​ ​៤​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ប្រកបដោយ​ញាណ​ ​ជា​គ្រឿង​កំណត់​នូវ​លក្ខណៈ​ ​ដ៏​ល្អិត​ក្នុង​រូប​ក្រៃលែង​ ​ប៉ុន្តែ​មិន​ពិចារណា​ឃើញ​ ​នូវ​ញាណ​ជា​គ្រឿង​កំណត់​ ​នូវ​លក្ខណៈ​ ​ដ៏​ល្អិត​ ​ក្នុង​រូប​ដទៃទៀត​ ​ដែល​លើសលុប​ជាង​ ​ឬ​ថ្លៃថ្លា​ជាង​ញាណ​ជា​គ្រឿង​កំណត់​ ​នូវ​លក្ខណៈ​ដ៏​ល្អិត​ ​ក្នុង​រូប​នោះ​ ​ទាំង​មិនបាន​ប្រាថ្នា​ ​នូវ​ញាណ​ជា​គ្រឿង​កំណត់​នូវ​លក្ខណៈ​ដ៏​ល្អិត​ ​ក្នុង​រូប​ដទៃទៀត​ ​ដែល​លើសលុប​ជាង​ ​ឬ​ថ្លៃថ្លា​ជាង​ញាណ​ជា​គ្រឿង​ ​កំណត់​ ​នូវ​លក្ខណៈ​ដ៏​ល្អិត​ ​ក្នុង​រូប​នោះ​ឯង​ ​១​ ​ប្រកបដោយ​ញាណ​ ​ជា​គ្រឿង​កំណត់​នូវ​លក្ខណៈ​ ​ដ៏​ល្អិត​ក្នុង​វេទនា​ ​១​ ​ប្រកបដោយ​ញាណ​ ​ជា​គ្រឿង​កំណត់​ ​នូវ​លក្ខណៈ​ដ៏​ល្អិត​ ​ក្នុង​សញ្ញា​ ​១​ ​ប្រកបដោយ​ញាណ​ ​ជា​គ្រឿង​កំណត់​ ​នូវ​លក្ខណៈ​ដ៏​ល្អិត​ ​ក្នុង​សង្ខារ​ដ៏​ក្រៃលែង​ ​ប៉ុន្តែ​មិន​ពិចារណា​ឃើញ​នូវ​ញាណ​ ​ជា​គ្រឿង​កំណត់​ ​នូវ​លក្ខណៈ​ដ៏​ល្អិត​ ​ក្នុង​សង្ខារ​ដទៃ​ ​ដែល​លើសលុប​ជាង​ ​ឬ​ថ្លៃថ្លា​ជាង​ញាណ​ ​ជា​គ្រឿង​កំណត់​ ​នូវ​លក្ខណៈ​ដ៏​ល្អិត​ ​ក្នុង​សង្ខារ​នោះ​ ​ទាំង​មិនបាន​ប្រាថ្នា​នូវ​ញាណ​ ​ជា​គ្រឿង​កំណត់​ ​នូវ​លក្ខណៈ​ដ៏​ល្អិត​ ​ក្នុង​សង្ខារ​ដទៃទៀត​ ​ដែល​លើសលុប​ជាង​ ​ឬ​ថ្លៃថ្លា​ជាង​ញាណ​ ​ជា​គ្រឿង​កំណត់​ ​នូវ​លក្ខណៈ​ដ៏​ល្អិត​ ​ក្នុង​សង្ខារ​នោះ​ឯង​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ញាណ​ ​ជា​គ្រឿង​ចាក់ធ្លុះ​ ​នូវ​លក្ខណៈ​ដ៏​ល្អិត​ ​មាន​ ​៤​ ​យ៉ាង​ប៉ុណ្ណេះ​។​
ថយ | ទំព័រទី ៤៣ | បន្ទាប់
ID: 636853413431233113
ទៅកាន់ទំព័រ៖