ព្រះត្រៃបិដក ភាគ ៤២
ប្រកបដោយធម៌ ៤ យ៉ាង តើដូចម្តេច។ គឺ លុះអគតិ ព្រោះសេចក្តីស្រឡាញ់ ១ លុះអគតិ ព្រោះសេចក្តីស្អប់ ១ លុះអគតិ ព្រោះសេចក្តីល្ងង់ ១ លុះអគតិ ព្រោះសេចក្តីខ្លាច ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាភត្តុទ្ទេសកៈ ប្រកបដោយធម៌ ៤ យ៉ាងនេះឯង រមែងធ្លាក់ទៅក្នុងនរក ដូចជាគេនាំ យកទៅទំលាក់ចោល ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាភត្តុទ្ទេសកៈ ប្រកបដោយធម៌ ៤ យ៉ាង រមែងទៅកើតក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅដាក់។ ប្រកបដោយធម៌ ៤ យ៉ាង តើដូចម្តេច។ គឺមិនលុះអគតិ ព្រោះសេចក្តីស្រឡាញ់ ១ មិនលុះអគតិ ព្រោះសេចក្តីស្អប់ ១ មិនលុះអគតិ ព្រោះសេចក្តីល្ងង់ ១ មិនលុះអគតិ ព្រោះសេចក្តីខ្លាច ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាភត្តុទ្ទេសកៈ ប្រកបដោយធម៌ ៤ យ៉ាងនេះ រមែងទៅកើតក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅដាក់។
ជនណានីមួយ មិនសង្រួមក្នុងកាម មិនប្រកបដោយធម៌ មិនគោរពក្នុងធម៌ លុះអគតិ ព្រោះសេចក្តីស្រឡាញ់ សេចក្តីស្អប់ សេចក្តីខ្លាច (សេចក្តីល្ងង់) ជននោះ ហៅថា ជាមនុស្សកាក ក្នុងបរិសទ្យ
ID: 636853414656923218
ទៅកាន់ទំព័រ៖