ព្រះត្រៃបិដក ភាគ ៤២

​ព្រោះ​ព្រះពុទ្ធ​សមណៈ​អ្នក​ត្រាស់​ដឹង​ ​ទ្រង់​សំដែង​ទុក​ ​យ៉ាងនេះ​ ​ព្រោះហេតុនោះ​ ​ជន​ទាំងឡាយ​ណា​ ​ស្ថិតនៅ​ក្នុង​ធម៌​ ​មិន​ធ្វើអំពើ​លាមក​ ​មិន​លុះ​អគតិ​ ​ព្រោះ​សេចក្តី​ស្រឡាញ់​ ​សេចក្តី​ស្អប់​ ​សេចក្តី​ខ្លាច​ ​(​សេចក្តី​ល្ងង់​)​ ​ជន​ទាំងនោះ​ ​ជា​សប្បុរស​ ​ដែល​អ្នកប្រាជ្ញ​គប្បី​សរសើរ​។​ ​ជន​នោះ​ ​ហៅថា​ ​ជា​អ្នក​ផូរផង់​ ​ក្នុង​បរិសទ្យ​ ​ព្រោះ​ព្រះពុទ្ធ​សមណៈ​អ្នក​ត្រាស់​ដឹង​ ​ទ្រង់​សំដែង​ទុក​ហើយ​ ​យ៉ាងនេះ​។​

​ចប់​ ​ចរ​វគ្គ​ ​ទី២​។​
​ឧទ្ទាន​នៃ​ចរ​វគ្គ​នោះ​ ​គឺ​


​និយាយ​អំពី​ការ​ដើរ​ជាដើម​ ​១​ ​អំពី​សីល​ ​១​ ​អំពី​សេចក្តី​ព្យាយាម​ ​១​ ​អំពី​សេចក្តី​សង្រួម​ ​១​ ​អ​គ្គ​ប្ប​ញ្ញ​ត្តិ​មួយទៀត​ ​ជា​គំរប់​ ​៥​ ​អំពី​ញាណ​ជា​គ្រឿង​កំណត់​ដឹង​ ​នូវ​លក្ខណៈ​ដ៏​ល្អិត​ ​១​ ​អំពី​អគតិ​ ​មាន​ ​៣​ ​លើក​ ​និង​ភិក្ខុ​ជា​អ្នក​សំដែង​នូវ​ភត្ត​ ​មួយទៀត​ ​ត្រូវជា​ ​១០​។​
ថយ | ទំព័រទី ៤៨ | បន្ទាប់
ID: 636853414911497779
ទៅកាន់ទំព័រ៖