ព្រះត្រៃបិដក ភាគ ៤២
តថាគត មិនឃើញសមណៈ ឬព្រាហ្មណ៍ឯទៀត ដែលបរិបូណ៌ដោយសីលជាងតថាគត គួរឲ្យតថាគត ចូលទៅធ្វើសក្ការៈ ធ្វើសេចក្តីគោរពបានឡើយ នូវសមាធិក្ខន្ធ របស់តថាគត ដែលមិនទាន់ពេញ … នូវបញ្ញាខន្ធ … តថាគត គួរចូលទៅធ្វើសក្ការៈ ធ្វើសេចក្តីគោរព សមណៈ ឬព្រាហ្មណ៍ឯទៀត ដើម្បីបំពេញវិមុត្តិក្ខន្ធ តែក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រម ទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស តថាគត មិនឃើញសមណៈ ឬព្រាហ្មណ៍ឯទៀត ឲ្យបរិបូណ៌ដោយវិមុត្តិ ជាងតថាគត ល្មមឲ្យតថាគត ចូលទៅធ្វើសក្ការៈ ធ្វើសេចក្តីគោរពបានឡើយ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះថា បើដូច្នោះ គួរតែតថាគត ចូលទៅធ្វើសក្ការៈ ធ្វើសេចក្តីគោរពធម៌ ដែលតថាគតត្រាស់ដឹងហើយនោះ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សហម្បតិព្រហ្ម បានដឹងសេចក្តីត្រិះរិះ ក្នុងចិត្តរបស់តថាគត ក៏បាត់អំពីព្រហ្មលោក មកប្រាកដក្នុងទី ចំពោះមុខតថាគត ដូចជាបុរសមានកំឡាំង លាដៃដែលខ្លួនបត់ ឬបត់ដៃ ដែលខ្លួនលាចេញ។
ID: 636853415307200412
ទៅកាន់ទំព័រ៖