ព្រះត្រៃបិដក ភាគ ៤២
            
        
        
            
            
                
                 [២៣] ម្នាលភិក្ខុទាំងឡាយ សម័យមួយ កាលតថាគត ទើបនឹងបានត្រាស់ដឹងជាដំបូង នៅក្រោមដើមអជបាលនិគ្រោធ ក្បែរឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាឯណោះ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ពួកព្រាហ្មណ៍ច្រើនគ្នា ចាស់គ្រាំគ្រា ព្រិទ្ធាចារ្យ មានអាយុច្រើន រស់នៅយូរឆ្នាំមកហើយ មានអាយុក៏ជ្រុលចូលមក ក្នុងបច្ឆិមវ័យហើយ បានចូលទៅរកតថាគត លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងតថាគត លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ ម្នាលភិក្ខុទាំងឡាយ លុះពួកព្រាហ្មណ៍ទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ បាននិយាយនឹងតថាគត ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន យើងខ្ញុំបានឮយ៉ាងនេះថា ព្រះសមណគោតម មិនសំពះ មិនក្រោកទទួលពួកព្រាហ្មណ៍ ដែលចាស់គ្រាំគ្រា ព្រិទ្ធាចារ្យមានអាយុច្រើន រស់នៅបានយូរឆ្នាំមកហើយ មានអាយុ ក៏ជ្រុលចូលមក ក្នុងបច្ឆិមវ័យហើយ ទោះបីគ្រាន់តែអញ្ជើញហៅរក នូវព្រាហ្មណ៍ទាំងនោះ ឲ្យអង្គុយលើអាសនៈ (ព្រះអង្គ ក៏មិនធ្វើផង) បពិត្រព្រះគោតមដ៏ចំរើន ពាក្យដែលយើងខ្ញុំបានឮមកនោះ ជាប្រាកដថា ព្រះគោតមដ៏ចំរើន 
            
            
         
        
            
                ID: 636853415972828484 
                
            
            
                ទៅកាន់ទំព័រ៖