ព្រះត្រៃបិដក ភាគ ៤២
ជាអ្នកធ្វើឲ្យជាក់ច្បាស់ បានដល់ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៤ នេះ ជាធម៌ធ្វើឲ្យបានឋានៈជាថេរៈ។
អ្នកណា មានចិត្តអណ្តែតអណ្តូង ច្រើនតែនិយាយពាក្យឥតប្រយោជន៍ មានគំនិតមិនតម្កល់ស៊ប់សួន មិនត្រេកអរនឹងព្រះសទ្ធម្ម ប្រហែលគ្នានឹងសត្វម្រឹគ អ្នកដែលមានទិដ្ឋិដ៏លាមក មិនមានសេចក្តីអើពើនោះ (តែងតែ) ឆ្ងាយចាកសភាវៈមាំទាំ។ បើអ្នកណា បរិបូណ៌ ដោយសីល មានសុតៈ មានសេចក្តីឆ្លៀវឆ្លាស ប្រកបក្នុងធម៌ទាំងឡាយ ដែលធ្វើឲ្យជាថេរៈ ឃើញច្បាស់នូវ សេចក្តីនៃសច្ចៈទាំង ៤ ដោយមគ្គប្បញ្ញា ព្រមទាំងវិបស្សនា ជាអ្នកឆ្លងផុតនូវធម៌ទាំងអស់ (មានខន្ធជាដើម) បានមានចិត្តមិនជាប់ចំពាក់ (មានការមិនជាប់ចំពាក់ ព្រោះរាគៈ ជាដើម) បរិបូណ៌ដោយសេចក្តីឆ្លៀវឆ្លាស។
ID: 636853416570842688
ទៅកាន់ទំព័រ៖