ព្រះត្រៃបិដក ភាគ ៤២

​អ្នកណា​ ​លះបង់​ជាតិ​ ​និង​មរណៈ​បាន​ហើយ​ ​មាន​ព្រហ្មចារ្យ​ ​គ្រប់គ្រាន់​ ​តថាគត​ហៅ​អ្នកនោះ​ ​ថា​ជា​ថេរៈ​ ​ភិក្ខុ​ណា​ ​មិន​មាន​អាសវៈ​ទាំងឡាយ​ ​ព្រោះ​អស់​អាសវៈ​ទាំងឡាយ​ ​តថាគត​ ​ហៅ​ភិក្ខុ​នោះ​ ​ថា​ជា​ថេរៈ​។​

 [​២៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លោក​ ​(​គឺ​ទុក្ខសច្ច​)​ ​តថាគត​បាន​ត្រាស់​ដឹង​ហើយ​ ​តថាគត​ផុត​ចាកលោក​ ​(​គឺ​ទុក្ខសច្ច​)​ ​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លោក​សមុទយៈ​ ​តថាគត​ ​បាន​ត្រាស់​ដឹង​ហើយ​ ​លោក​សមុទយៈ​ ​តថាគត​ ​បាន​លះបង់​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លោក​និរោធៈ​ ​តថាគត​ ​បាន​ត្រាស់​ដឹង​ហើយ​ ​លោក​និរោធៈ​ ​តថាគត​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លោក​និរោធ​គាមិនី​បដិបទា​ ​តថាគត​ ​បាន​ត្រាស់​ដឹង​ហើយ​ ​លោក​និរោធ​គាមិនី​បដិបទា​ ​តថាគត​ ​បាន​ចំរើន​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំង​ ​ឡាយ​ ​អារម្មណ៍​ណា​ ​ដែល​លោក​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ដែល​ពពួកសត្វ​ ​ព្រមទាំង​សមណ​ព្រាហ្មណ៍​ ​ព្រមទាំង​មនុស្ស​ ​ជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​ឃើញ​ ​ឮ​ ​ពាល់ត្រូវ​ ​ដឹង​ច្បាស់​ ​
ថយ | ទំព័រទី ៥៧ | បន្ទាប់
ID: 636853416845078373
ទៅកាន់ទំព័រ៖