ព្រះត្រៃបិដក ភាគ ៤២

​បាន​ដល់​ ​ស្វែងរក​ ​ពិចារណា​រឿយ​ ​ៗ​ ​ដោយចិត្ត​ ​តថាគត​ ​ដឹង​ច្បាស់​នូវ​អារម្មណ៍​នោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អារម្មណ៍​ណា​ ​ដែល​លោក​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​និង​ពពួកសត្វ​ ​ព្រមទាំង​សមណ​ព្រាហ្មណ៍​ ​និង​មនុស្ស​ ​ជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​បានឃើញ​ ​ឮ​ ​ពាល់ត្រូវ​ ​ដឹង​ច្បាស់​ ​បាន​ដល់​ ​ស្វែងរក​ ​ពិចារណា​រឿយ​ ​ៗ​ ​ដោយចិត្ត​ ​តថាគត​ដឹង​ ​នូវ​អារម្មណ៍​នោះ​ ​ឯ​អារម្មណ៍​នោះ​ ​តថាគត​ ​ដឹង​ប្រាកដហើយ​ ​អារម្មណ៍​នោះ​ ​មិន​ឋិតនៅ​ ​ក្នុង​តថាគត​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អារម្មណ៍​ណា​ ​ដែល​លោក​ ​ព្រមទាំង​ទេវលោក​…​ ​បានឃើញ​ ​ឮ​ ​ពាល់ត្រូវ​ ​ដឹង​ច្បាស់​ ​បាន​ដល់​ ​ស្វែងរក​ ​ពិចារណា​រឿយ​ ​ៗ​ ​ដោយចិត្ត​ ​ប្រសិនបើ​ ​តថាគត​ពោល​ថា​ ​អាត្មាអញ​ ​ដឹង​នូវ​អារម្មណ៍​នោះ​ ​ពាក្យ​នោះ​ ​គប្បី​ជា​ពាក្យ​កុហក​ ​របស់​តថាគត​ ​…​ ​ប្រសិនបើ​ ​តថាគត​ពោល​ថា​ ​អាត្មាអញ​ដឹង​ខ្លះ​ ​មិនដឹង​ខ្លះ​ ​នូវ​អារម្មណ៍​នោះ​ ​ពាក្យ​នោះ​ ​គប្បី​ជា​ពាក្យ​កុហក​ដែរ​…​ ​ប្រសិនបើ​តថាគត​ពោល​ថា​ ​អាត្មាអញ​ ​មិនមែន​ដឹង​ ​មិនមែន​ជា​មិនដឹង​ ​នូវ​អារម្មណ៍​នោះ​ ​ពាក្យ​នោះ​ ​គប្បី​ជា​ទោស​ ​របស់​តថាគត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​មិន​សំគាល់​នូវ​អារម្មណ៍​ ​ដែល​មហាជន​ឃើញ​ហើយ​ ​ថា​គួរ​ឃើញ​ ​ព្រោះ​បានឃើញ​ ​មិន​សំគាល់​នូវ​អារម្មណ៍​ ​ដែល​មហាជន​មិនឃើញ​ ​មិន​សំគាល់​នូវ​អារម្មណ៍​ ​ដែល​មហាជន​ ​គប្បី​ឃើញ​ ​
ថយ | ទំព័រទី ៦១ | បន្ទាប់
ID: 636853417691846806
ទៅកាន់ទំព័រ៖