ព្រះត្រៃបិដក ភាគ ៤២
មិនសំគាល់ នូវបុគ្គលអ្នកឃើញ មិនសំគាល់នូវសំឡេង ដែល មហាជនឮហើយ ថាគួរឮ ព្រោះបានឮ មិនសំគាល់នូវសំឡេង ដែលមហាជន មិនបានឮហើយ មិនសំគាល់នូវសំឡេង ដែលមហាជន ត្រូវឮ មិនសំគាល់ នូវបុគ្គលអ្នកឮសំឡេង មិនសំគាល់ នូវអារម្មណ៍ ដែលមហាជន ពាល់ត្រូវហើយ ថា គួរពាល់ត្រូវ ព្រោះបានពាល់ត្រូវ មិនសំគាល់នូវអារម្មណ៍ ដែលមហាជន មិនពាល់ត្រូវហើយ មិនសំគាល់ នូវអារម្មណ៍ ដែលមហាជនគប្បីពាល់ត្រូវ មិនសំគាល់ នូវបុគ្គលអ្នកពាល់ត្រូវ មិនសំគាល់ នូវអារម្មណ៍ ដែលមហាជនដឹងច្បាស់ហើយ ថា គួរដឹងច្បាស់ ព្រោះបានដឹងច្បាស់ មិនសំគាល់ នូវអារម្មណ៍ ដែលមហាជន មិនដឹងច្បាស់ មិនសំគាល់ នូវអារម្មណ៍ ដែលមហាជនត្រូវដឹងច្បាស់ មិនសំគាល់ នូវបុគ្គលអ្នកដឹងច្បាស់ ម្នាលភិក្ខុទាំងឡាយ តថាគត ជាតាទិបុគ្គល ប្រាកដដូចនោះ ក្នុងធម៌ គឺអារម្មណ៍ទាំងឡាយ ដែលមហាជនត្រូវឃើញ ឮ ពាល់ត្រូវ ដឹងច្បាស់ តថាគត ហៅថា តាទិបុគ្គលឯទៀត មិនថ្លៃថ្នូរផង មិនវិសេសវិសាលផង ជាងតថាគត ជាតាទិបុគ្គលនោះ ដោយប្រការដូច្នេះឡើយ។
អារម្មណ៍ណាមួយ ដែលពួកជនបានឃើញក្តី បានឮក្តី បានពាល់ត្រូវក្តី ដឹងច្បាស់ក្តី អារម្មណ៍នោះ ពួកជនដទៃ សំគាល់ថាជារបស់ពិត ហើយប្រកាន់មាំ។
ID: 636853418037916600
ទៅកាន់ទំព័រ៖