ព្រះត្រៃបិដក ភាគ ៤២

​មែនពិត​ ​ភិក្ខុ​ណា​ ​ឈ្លាសវៃ​ ​មិន​ខ្ជិលច្រអូស​ ​ជា​អ្នកដឹងខ្លួន​ ​មាន​ស្មារ​តី​ដម្កល់​មាំ​ ​ក្នុង​សេចក្តី​សន្តោស​នោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នេះ​ ​តថាគត​ហៅថា​ ​អ្នក​តាំងនៅ​ ​ក្នុង​អរិយវង្ស​ ​ជា​ច្បាប់ទម្លាប់​ចាស់​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នក​សន្តោស​ ​ដោយ​បិណ្ឌបាត​ ​តាម​មាន​តាម​បាន​ ​ជា​អ្នក​សរសើរគុណ​ ​នៃ​សេចក្តី​សន្តោស​ ​ដោយ​បិណ្ឌបាត​ ​មិនដល់​នូវ​ការស្វែងរក​ ​ដ៏​មិន​សមគួរ​ ​ព្រោះហេតុតែ​បិណ្ឌបាត​ ​មិន​ច្រាស់ច្រាល់​ ​ព្រោះតែ​មិនបាន​ចង្ហាន់​បិណ្ឌបាត​ ​បាន​ចង្ហាន់​បិណ្ឌបាត​ហើយ​ ​មិន​រីករាយ​ ​មិន​ជ្រុលជ្រប់​ ​មិន​ទំរន់​ឲ្យ​តណ្ហា​គ្រប​សង្កត់​ ​ឃើញ​ទោស​ ​ជាប្រក្រតី​ ​មាន​ប្រាជ្ញា​ ​ជា​គ្រឿងរ​លាស់​ចេញ​ ​បរិភោគ​មិន​លើកតម្កើង​ខ្លួនឯង​ ​មិន​បន្តុះ​បង្អាប់​បុគ្គល​ដទៃ​ ​ព្រោះតែ​សេចក្តី​សន្តោស​ ​ដោយ​បិណ្ឌបាត​ ​តាម​មាន​តាម​បាន​នោះ​ឡើយ​។​ ​មែនពិត​ ​ភិក្ខុ​ណា​ឈ្លាសវៃ​ ​មិន​ខ្ជិលច្រអូស​ ​ជា​អ្នកដឹងខ្លួន​ ​មាន​ស្មារ​តី​ដម្កល់​មាំ​ ​ក្នុង​ ​សេចក្តី​សន្តោស​នោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នេះ​ ​តថាគត​ហៅថា​ ​អ្នក​តាំងនៅ​ ​ក្នុង​អរិយវង្ស​ ​ជា​ច្បាប់ទម្លាប់​ចាស់​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នក​សន្តោស​ ​ដោយ​សេនាសនៈ​ ​តាម​មាន​តាម​បាន​ ​ជា​អ្នក​សរសើរគុណ​ ​នៃ​សេចក្តី​សន្តោស​ ​ដោយ​សេនាសនៈ​ ​តាម​មាន​តាម​បាន
ថយ | ទំព័រទី ៦៨ | បន្ទាប់
ID: 636853419717802684
ទៅកាន់ទំព័រ៖